អាជ្ញាធរខេត្តព្រះសីហនុ កំពុងបន្តសម្អាតកំណកប្រេងដែលអណ្ដែតមកលើឆ្នេរព្រែកត្រែង
អាជ្ញាធរខេត្តព្រះសីហនុ កំពុងបន្តសម្អាតកំណកប្រេងដែលអណ្ដែកមកលើឆ្នេរព្រែកត្រែង The post អាជ្ញាធរខេត្តព្រះសីហនុ កំពុងបន្តសម្អាតកំណកប្រេងដែលអណ្ដែតមកលើឆ្នេរព្រែកត្រែង appeared first on Kampuchea Thmey Daily.

អាជ្ញាធរខេត្តព្រះសីហនុ កំពុងបន្តសម្អាតកំណកប្រេងដែលអណ្ដែកមកលើឆ្នេរព្រែកត្រែង ខណៈអាជ្ញាធរក៏បានប្រាប់ឱ្យភ្ញៀវទេសចរ ផ្អាកចុះលេងទឹកសមុទ្រជាបណ្តោះអាសន្ន ដើម្បីបញ្ចៀសផលប៉ះពាល់ផ្សេងៗ។

បន្ទាប់ពីទទួលបានព័ត៌មានពីករណីមានប្រេងអណ្តែតមកលើឆ្នេរព្រែកត្រែង នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងឃុំ សង្កាត់ ដោយមានការចូលរួមសហការពីតំណាងក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីស្វែងរកប្រភពនៃការលេចធ្លាយប្រេងនៅលើផ្ទៃសមុទ្រ និងបានចាត់កម្លាំងធ្វើការសម្អាតប្រេងនៅតាមបណ្តោយឆ្នេរ និងតាមទីតាំងមួយចំនួនទៀតដែលមានកក់កំណកប្រេង។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ គិតត្រឹមល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតដែលមានកកកំណកប្រេង ស្ថិតនៅចន្លោះភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទទួលបានលទ្ធផលប្រមាណ ៩០%ហើយ ខណៈកាកសំណល់ប្រេងដែលនៅសេសសល់ ក្រុមការងារនឹងបន្ដសម្អាតបន្ថែមទៀតឱ្យបានឆាប់រួចរាល់។

នៅចំពោះមុខ លោក ម៉ាង ស៊ីណេត អភិបាលខេត្ត បានប្រាប់ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងមកកម្សាន្តនៅឆ្នេរព្រែកត្រែង អាចលេងនៅលើឆ្នេរខ្សាច់ជាធម្មតា ប៉ុន្តែសូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពជូនក្រុមការងារធ្វើការសម្អាត និងចៀសវាងផលប៉ះពាល់ផ្សេងៗ៕

The post អាជ្ញាធរខេត្តព្រះសីហនុ កំពុងបន្តសម្អាតកំណកប្រេងដែលអណ្ដែតមកលើឆ្នេរព្រែកត្រែង appeared first on Kampuchea Thmey Daily.