អាជ្ញាធរខណ្ឌកំបូលជួសជុលផ្លូវបេតុង២ខ្សែ ដែល​រងការខូចខាតដោយជំនន់ទឹកភ្លៀង

អាជ្ញាធរខណ្ឌកំបូល ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៥ បានចុះជួសជុលផ្លូវបេតុង២ខ្សែដែលរងការខូចខាតដោយ... The post អាជ្ញាធរខណ្ឌកំបូលជួសជុលផ្លូវបេតុង២ខ្សែ ដែល​រងការខូចខាតដោយជំនន់ទឹកភ្លៀង appeared first on Kampuchea Thmey Daily.

អាជ្ញាធរខណ្ឌកំបូលជួសជុលផ្លូវបេតុង២ខ្សែ ដែល​រងការខូចខាតដោយជំនន់ទឹកភ្លៀង

អាជ្ញាធរខណ្ឌកំបូល ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៥ បានចុះជួសជុលផ្លូវបេតុង២ខ្សែដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីរដូវវស្សាកន្លងទៅ​ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងការធ្វេីដំណេីរ។ ផ្លូវដែលត្រូវជួសជុលខាងលេីនេះស្ថិតនៅភូមិគល់ សង្កាត់កន្ទោក និងភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

អាជ្ញាធរបានឲ្យដឹងថា​ ការជួសជុលផ្លូវដែលរងការទ្រុឌទ្រោម​ ជង្ហុកតូចធំ​ សំបុកមាន់ច្រេីននេះ​ ដោយសារជំនន់ទឹកភ្លៀងកន្លងទៅធ្វើឲ្យផ្លូវខាងលើខូចជាច្រើនកន្លែង ពិបាកដល់ប្រជាពលរដ្ឋក្នុងការធ្វេីដំណេីរ និងប្រកបរបរប្រចាំថ្ងៃ​ ជាពិសេសខ្លាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋត្រង់ប្រការណាមួយទេីបនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៥ លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានដឹកនាំមន្ត្រីការិយាល័យសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់​ធ្នាប់​សាធារណៈបានដាក់គ្រឿងចក្រ ចុះធ្វើការជួសជុលកាយយកបេតុងចាស់ៗចេញ រួចចាក់បេតុងថ្មីជំនួសដេីម្បីសម្រួលអ្នកធ្វេីដំណេីរ។

ជាមួយគ្នានេះ អាជ្ញាធរសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវរក្សាបរិស្ថាន​ អនាម័យ​ និងសណ្តាប់ធ្នាប់ឲ្យបានល្អ៕

អត្ថបទ៖ សុខា

The post អាជ្ញាធរខណ្ឌកំបូលជួសជុលផ្លូវបេតុង២ខ្សែ ដែល​រងការខូចខាតដោយជំនន់ទឹកភ្លៀង appeared first on Kampuchea Thmey Daily.