អភិបាលស្រុកស្ទោង ភូមិឃុំមានសុវត្ថិភាព គឺផ្ដើមចេញ ពីយើងទាំងអស់គ្នា!

កំពង់ធំ: លោក សាយ គឹមឡម ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកស្ទោង បានលើកឡើង ដូច្នេះកាលពីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាស ដែលលោកដឹកនាំប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុកស្ទោងប្រចាំខែមីនា នៅសាលាស្រុកស្ទោង ។ លោកបានសង្កត់ធ្ងន់ថា កាលណាយើងទាំងអស់គ្នារួមគ្នា ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសក្មេងទំនើង អំពើអាណាធិបតេយ្យផ្សេងៗ ការបង្រ្កាបទប់ស្កាត់ បទល្មើសគ្រឿងញៀន គឺជារឿង ដែលចាំបាច់បំផុត ដែលចូលរួមសហការខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធក៏ ដូចជាកងកម្លាំងទាំងបី និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាពិសេសយុវជន។ លោកបានឱ្យកងកម្លាំងទាំងបី និងអាជ្ញាធរ ពាក់ព័ន្ធត្រូវមានកិច្ចសហការគ្នាខ្ពស់ និងធ្វើផែនការសកម្មភាព ឱ្យបានច្បាស់លាស់ស្តីពីការចូលរួម ថែរក្សាសន្តិសុខសណ្ដាប់សាធារណៈទូទៅ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាវត្តអារាមផ្សេងៗ ក្នុងឱកាសកំសាន្តសប្បាយ បុណ្យចូលឆ្នាំថ្មីដែលនឹងប្រព្រឹត្តឆ្នាំថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខ ។ ទន្ទឹមនឹងនេះលោក បានបញ្ជាដាច់ខាតដល់គ្រប់ភាគី ពាក់ព័ន្ធត្រូវធ្វើការថែរក្សាអភិរក្ស ការពារធនធានធម្មជាតិ ព្រៃឈើនៅតំបន់អភិរក្សអន្លង់ក្រាញ់ និងស្រែក្រសាំង ស្ថិតនៅក្នុងឃុំពពកដែលកំពុង រង

អភិបាលស្រុកស្ទោង ភូមិឃុំមានសុវត្ថិភាព គឺផ្ដើមចេញ ពីយើងទាំងអស់គ្នា!

កំពង់ធំ: លោក សាយ គឹមឡម ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកស្ទោង បានលើកឡើង ដូច្នេះកាលពីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាស ដែលលោកដឹកនាំប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុកស្ទោងប្រចាំខែមីនា នៅសាលាស្រុកស្ទោង ។

លោកបានសង្កត់ធ្ងន់ថា កាលណាយើងទាំងអស់គ្នារួមគ្នា ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសក្មេងទំនើង អំពើអាណាធិបតេយ្យផ្សេងៗ ការបង្រ្កាបទប់ស្កាត់ បទល្មើសគ្រឿងញៀន គឺជារឿង ដែលចាំបាច់បំផុត ដែលចូលរួមសហការខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធក៏ ដូចជាកងកម្លាំងទាំងបី និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាពិសេសយុវជន។

លោកបានឱ្យកងកម្លាំងទាំងបី និងអាជ្ញាធរ ពាក់ព័ន្ធត្រូវមានកិច្ចសហការគ្នាខ្ពស់ និងធ្វើផែនការសកម្មភាព ឱ្យបានច្បាស់លាស់ស្តីពីការចូលរួម ថែរក្សាសន្តិសុខសណ្ដាប់សាធារណៈទូទៅ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាវត្តអារាមផ្សេងៗ ក្នុងឱកាសកំសាន្តសប្បាយ បុណ្យចូលឆ្នាំថ្មីដែលនឹងប្រព្រឹត្តឆ្នាំថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខ ។

ទន្ទឹមនឹងនេះលោក បានបញ្ជាដាច់ខាតដល់គ្រប់ភាគី ពាក់ព័ន្ធត្រូវធ្វើការថែរក្សាអភិរក្ស ការពារធនធានធម្មជាតិ ព្រៃឈើនៅតំបន់អភិរក្សអន្លង់ក្រាញ់ និងស្រែក្រសាំង ស្ថិតនៅក្នុងឃុំពពកដែលកំពុង រងនូវការគំរាមកំហែងពីជនទុច្ចរិត និងពួកឱកាស និយមដើម្បីធានាឱ្យបាននូវធនធាន ធម្មជាតិបៃតងនេះ។

ជាមួយនេះផងដែរលោកបានណែនាំដល់ប៉ុស្តិ៍ នគរបាលរដ្ឋបាល អធិការដ្ឋាន នគរបាលស្រុកស្ទោង និងគ្រប់បណ្ដាឃុំ ត្រូវធ្វើសេចក្តីជូនដំណឹងឱ្យ បានទូលំទូលាយ ស្ដីពីយុទ្ធនាការ ធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ  កំពុងអនុវត្តជាក់ស្តែង តាមប្រតិទិនដែលបាន កំណត់ជូនដើម្បីឱ្យប្រជាពលរដ្ឋបានទៅធ្វើឱ្យបានគ្រប់ៗគ្នា។

លើសពីនេះទៀតលោកបានបញ្ជាដាច់ខាតដល់បណ្ដាឃុំមួយចំនួនត្រូវបង្កើតគណៈកម្មការគ្រប់គ្រងទប់ស្កាត់បទល្មើសចរាចរណ៍ដែលបង្កឡើងដោយសត្វពាហនៈ ដែលពុំមានទំនូសខុសត្រូវពីម្ចាស់ហើយ ត្រូវធ្វើលិខិតអញ្ជើញម្ចាស់សត្វ ទាំងនោះមកធ្វើកិច្ចសន្យានិងបញ្ឈប់ ការលែងសត្វរបស់ខ្លួន បែបអាណាធិបតេយ្យតទៅទៀត។

លោក សាយ គឹមឡម បានកោតសរសើរ ខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ ដែលបានរួមសាកការ ខ្ពស់ក្នុងការទប់ស្កាត់ រក្សាសន្តិសុខ ស្ដាប់ធ្នាប់សាធារណៈជូនពលរដ្ឋ និងទទួលនូវបានប័ណ្ណសរសើរ ជាប់លេខ១កន្លងមក ហើយបានណែនាំដល់សហការី ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធត្រូវអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយទំនួលខុសត្រូវខ្ពស់ ជាពិសេសត្រូវផ្សារភ្ជាប់ទៅនឹង ជីវភាពរស់នៅជាក់ស្ដែងប្រចាំថ្ងៃ របស់ពុកម៉ែបងប្អូននៅក្នុងមូលដ្ឋាន៕ដោយសំនៀង