អង្ករខ្មែរ ជាប់ពានរង្វាន់ល្អដាច់គេលើពិភពលោកជាថ្មី
នេះគឺជាលើកទី៦ហើយ ដែលអង្ករខ្មែរបានទទួលពានរង្វាន់ជាអង្ករល្អដាច់គេលើលោក... The post អង្ករខ្មែរ ជាប់ពានរង្វាន់ល្អដាច់គេលើពិភពលោកជាថ្មី appeared first on Kampuchea Thmey Daily.
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា អង្កររបស់ខ្មែរ បានជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោកជាថ្មីម្ដងទៀត ក្នុងឆ្នាំ២០២៤នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
កញ្ញា អ៉ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ «ក្រសួងកំពុងផ្ទៀតផ្ទាត់ប្រភេទពូជស្រូវដែលជាប់លេខ១ ជាមួយសហព័ន្ធស្រូវអង្ករ កម្ពុជាថាជាពូជស្រូវផ្ការំដួលដដែល ឬមួយក៏ស្រូវសែនក្រអូប»។
នេះគឺជាលើកទី៦ហើយ ដែលអង្ករខ្មែរបានទទួលពានរង្វាន់ជាអង្ករល្អដាច់គេលើលោក ដោយលើកទី១ ទទួលបាននៅឆ្នាំ២០១២, លើកទី២ នៅឆ្នាំ ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, និងលើកទី៦ នៅឆ្នាំ២០២៤។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ងាកមកដាំស្រូវផ្ការំដួល និងសែនក្រអូប ដែលជាពូជរបស់ខ្មែរ ដែលមានរសជាតិឆ្ងាញ់ មានទីផ្សារ និងកិត្តិនាមល្អ ទាំងនៅក្នុងតំបន់ និងពិភពលោក។
ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ (មករា-តុលា) កម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួនជាង ៥០៧ ពាន់តោន គិតជាទឹកប្រាក់មានចំនួន ៣៧៦,៦១ លានដុល្លារអាមេរិក៕
អត្ថបទ៖ ឡេង ដេត
The post អង្ករខ្មែរ ជាប់ពានរង្វាន់ល្អដាច់គេលើពិភពលោកជាថ្មី appeared first on Kampuchea Thmey Daily.