ឯកឧត្តម ហ៊ុន ម៉ានី៖ កូនណាមិនខឹងពេលអ្នកមានគុណត្រូវគេប្រមាថ

ក្នុងនាមជាកូន ដែលមានតែក្តីស្រឡាញ់ និងការគោរពសម្រាប់ព្រះរស់នៃខ្ញុំ... The post ឯកឧត្តម ហ៊ុន ម៉ានី៖ កូនណាមិនខឹងពេលអ្នកមានគុណត្រូវគេប្រមាថ appeared first on Kampuchea Thmey Daily.

ឯកឧត្តម ហ៊ុន ម៉ានី៖ កូនណាមិនខឹងពេលអ្នកមានគុណត្រូវគេប្រមាថ

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងប្រតិកម្ម បន្ទាប់ពីបានស្តាប់ការសន្ទនាដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានទម្លាយសំឡេង។

ឯកឧត្តម ហ៊ុន ម៉ានីថ្លែងថា៖ «ក្នុងនាមជាកូន ដែលមានតែក្តីស្រឡាញ់ និងការគោរពសម្រាប់ព្រះរស់នៃខ្ញុំ គឺពិតជាមានអារម្មណ៍ក្តៅក្រហាយ ពោរពេញដោយកំហឹង តែខ្ញុំមិនលើកនៅក្នុងសារនេះនោះទេ ប៉ុន្តែនិយាយឱ្យសាមញ្ញ កូនណាមិនខឹងពេលដែលអ្នកមានគុណបានត្រូវគេប្រមាថ»។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ទី១ វិជ្ជាជីវៈសារព័ត៌មាន ទី២ អាកប្បកិរិយាក្នុងការគោរពចាស់ទុំ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិរបស់យើង។

បើតាមឯកឧត្តម ហ៊ុន ម៉ានី ទោះជាមានចំណុច ឬទស្សនៈនយោបាយខុសគ្នា តែព្រំដែនគួរតែមាន។ ជាពិសេស អាកប្បកិរិយាក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឱ្យស្របទៅតាមប្រពៃណីរបស់ខ្មែរយើង ដែលមានការគោរពគ្នាទៅវិញទៅមក ជាពិសេស ការគោរពចាស់ទុំ។

គេអាចលើកឡើងថា ក្មេងនេះ ឬបុគ្គលនេះធំនៅក្រៅប្រទេស អញ្ជឹងមិនស្គាល់អ្វីជាប្រពៃណីខ្មែរយើង តើលើកដូចនេះស្មើនឹងការទទួលស្គាល់ថា ឱ្យតែអ្នកណា ទោះជាខ្មែរក្តី បរទេសក្តី មិនបាច់ស្វែងយល់ ឬ/និងគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរទេឬយ៉ាងណា?

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា៖«យើងទៅប្រទេសគេ យើងគោរពច្បាប់គេផង ប្រពៃណីគេផង។ ចុះហេតុគ្រាន់តែស្នើឱ្យគេគោរពច្បាប់ និងប្រពៃណីខ្មែរទៅជាបញ្ហាទៅវិញ?»

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា ក្នុងនាមជាខ្មែរយើងត្រូវចេះឱ្យតម្លៃបន្ថែមមកលើខ្លួនយើង ក្នុងនាមជាប្រជាជាតិមួយដែលមានអធិបតេយ្យ មានទំនៀមទម្លាប់ប្រពៃណីដ៏ពិសិដ្ឋរបស់ខ្មែរ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទម្លាយសំឡេងទាំងស្រុង របស់សមាជិកក្រុមប្រឆាំងម្នាក់ ដែលទូរស័ព្ទមករកសម្តេច ដោយប្រើប្រាស់ពាក្យសម្តីទំនើង ដែលសមាជិកក្រុមប្រឆាំងរូបនេះ បានដាក់រហ័សនាមខ្លួនឯងថា «Beysach Prosecutor»។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ទោះបីថ្ងៃនេះជាថ្ងៃខ្ញុំកាន់ទុក្ខនៃការស្លាប់កូនប្រុសច្បរបស់ខ្ញុំ១០​វិច្ឆិកា១៩៧៦ក៏ដោយតែខ្ញុំត្រូវបង្ហោះសំឡេងទាំងស្រុងទាំងសំឡេងខ្ញុំទាំងសំឡេងអាក្មេងពាលដែលហៅចូលមកទាំងព្រឹកនិងយកទៅផ្សាយដោយកាត់ចោលពាក្យមួយចំនួន។ គ្រាន់តែប៉ុណ្ណេះវាគ្រប់គ្រាន់ដើម្បីបង្ហាញថាពួកក្មេងពាលដែលបម្រើឲ្យនយោបាយពាលរបស់មេក្លោងពាលវាកំសាកប៉ុណ្ណាបើគ្រាន់តែសំឡេងទាំងស្រុងវាមិនហ៊ានចាក់ផ្សាយផង»៕

The post ឯកឧត្តម ហ៊ុន ម៉ានី៖ កូនណាមិនខឹងពេលអ្នកមានគុណត្រូវគេប្រមាថ appeared first on Kampuchea Thmey Daily.