ពលរដ្ឋ ៧ លាននាក់ ដើរលេងបុណ្យអុំទូក ខណៈ ខេត្តក្រុង ៥ ជាគោលដៅទាក់ទាញទេសចរបំផុត
ភ្ញៀវទេសចរដើរកម្សាន្តក្នុងរយៈពេល ៣ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ..... The post ពលរដ្ឋ ៧ លាននាក់ ដើរលេងបុណ្យអុំទូក ខណៈ ខេត្តក្រុង ៥ ជាគោលដៅទាក់ទាញទេសចរបំផុត appeared first on Kampuchea Thmey Daily.
នាយកដ្ឋានស្ថិតិទេសចរណ៍នៃក្រសួងទេសចរណ៍ បានបង្ហាញតួលេខនៃភ្ញៀវទេសចរដើរកម្សាន្តក្នុងរយៈពេល ៣ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែពីថ្ងៃ ១៤ ដល់ ១៦ វិច្ឆិកាឆ្នាំ ២០២៤ សរុបមានចំនួន ៧ ៧៥៥ ០៩២ នាក់។
របាយការណ៍ក៏បានបង្ហាញខេត្តគោលដៅទេសចរណ៍សំខាន់ៗ ដែលទទួលបានទេសចរក្នុងស្រុកដើរកម្សាន្តច្រើនក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យអុំទូក ដែលក្នុងនោះរាជធានីភ្នំពេញទទួលបានទេសចរក្នុងស្រុកមកទស្សនាសរុប ៦ ២៣៩ ៦៨៩ នាក់ ខេត្តសៀមរាបទទួលបាន ៣៣៥ ០០០ នាក់ ខេត្តព្រះសីហនុ ៣០៣ ៣៨២ នាក់ ខេត្តប៉ៃលិន ១៨៨ ០៤១ នាក់ និងខេត្តកំពត ១៣២ ៤១៦ នាក់៕
The post ពលរដ្ឋ ៧ លាននាក់ ដើរលេងបុណ្យអុំទូក ខណៈ ខេត្តក្រុង ៥ ជាគោលដៅទាក់ទាញទេសចរបំផុត appeared first on Kampuchea Thmey Daily.