ហ្វាំងឡង់ ទំនងជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា សន្តិភាពរុស្ស៊ី-អ៊ុយក្រែន នៅសប្តាហ៍ក្រោយ

ហែលស៊ីនគី៖ លោក Alexander Stubb ប្រធានាធិបតីហ្វាំងឡង់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ជាតិ Yle ថាកិច្ចពិភាក្សាកម្រិតបច្ចេកទេស ដែលពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី និងអ៊ុយក្រែន អាចនឹងធ្វើឡើងនៅដើមសប្តាហ៍ក្រោយ នៅក្នុងទីក្រុងហែលស៊ីនគី។ លោកបានលើកឡើងថា កិច្ចពិភាក្សាទំនងជានឹងរួមបញ្ចូលតំណាងមកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ដោយហៅកិច្ចប្រជុំដ៏មានសក្តានុពលជាជំហានវិជ្ជមានឆ្ពោះទៅរក ការចូលរួមជាអន្តរជាតិកាន់តែទូលំទូលាយក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លោកបានបន្ដថា “វាទំនងណាស់ ដែលនៅសប្តាហ៍ក្រោយ ឧទាហរណ៍នៅបុរីវ៉ាទីកង់ នឹងមានកិច្ចប្រជុំបច្ចេកទេស ដែលមានការចូលរួមពីអ៊ុយក្រែន រុស្ស៊ី អាមេរិក និងអឺរ៉ុប” ។ លោក​បាន​សង្កត់​ធ្ងន់​ពី​តួនាទី​កាន់​តែ​ខ្លាំង​ឡើង​របស់​ប្រទេស​អឺរ៉ុប​ក្នុង​ដំណើរ​ការ​សន្តិភាព លោកថា “យើងកំពុងឈានចូលដំណាក់កាលមួយ ដែលអឺរ៉ុបក៏ចូលរួមដែរ ហើយនោះជាអ្វីដែលយើងសង្ឃឹមតាំងពីដើមមក” ។ កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអឺរ៉ុបជាច្រើនរួមទាំងលោក Stubb ផងដែរ។  លោក ត្រាំ បានចែករំលែកព័ត៌មានលម្អិតនៃការសន្ទនាមុននេះជាមួយប្រធានាធ

ហ្វាំងឡង់ ទំនងជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា សន្តិភាពរុស្ស៊ី-អ៊ុយក្រែន នៅសប្តាហ៍ក្រោយ

ហែលស៊ីនគី៖ លោក Alexander Stubb ប្រធានាធិបតីហ្វាំងឡង់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ជាតិ Yle ថាកិច្ចពិភាក្សាកម្រិតបច្ចេកទេស ដែលពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី និងអ៊ុយក្រែន អាចនឹងធ្វើឡើងនៅដើមសប្តាហ៍ក្រោយ នៅក្នុងទីក្រុងហែលស៊ីនគី។

លោកបានលើកឡើងថា កិច្ចពិភាក្សាទំនងជានឹងរួមបញ្ចូលតំណាងមកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ដោយហៅកិច្ចប្រជុំដ៏មានសក្តានុពលជាជំហានវិជ្ជមានឆ្ពោះទៅរក ការចូលរួមជាអន្តរជាតិកាន់តែទូលំទូលាយក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

លោកបានបន្ដថា “វាទំនងណាស់ ដែលនៅសប្តាហ៍ក្រោយ ឧទាហរណ៍នៅបុរីវ៉ាទីកង់ នឹងមានកិច្ចប្រជុំបច្ចេកទេស ដែលមានការចូលរួមពីអ៊ុយក្រែន រុស្ស៊ី អាមេរិក និងអឺរ៉ុប” ។

លោក​បាន​សង្កត់​ធ្ងន់​ពី​តួនាទី​កាន់​តែ​ខ្លាំង​ឡើង​របស់​ប្រទេស​អឺរ៉ុប​ក្នុង​ដំណើរ​ការ​សន្តិភាព លោកថា “យើងកំពុងឈានចូលដំណាក់កាលមួយ ដែលអឺរ៉ុបក៏ចូលរួមដែរ ហើយនោះជាអ្វីដែលយើងសង្ឃឹមតាំងពីដើមមក” ។

កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអឺរ៉ុបជាច្រើនរួមទាំងលោក Stubb ផងដែរ។  លោក ត្រាំ បានចែករំលែកព័ត៌មានលម្អិតនៃការសន្ទនាមុននេះជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ហើយក្រុមបានពិភាក្សាអំពីការចរចាដែលកំពុងបន្ត ឈប់បាញ់ដ៏មានសក្តានុពល និងជំហានឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា