ហេសបូឡា ត្រៀម​រៀបចំ​បុណ្យ​សព​ដ៏​ធំ​សម្រាប់​អតីត​មេ​ដឹក​នាំ​របស់​ខ្លួន​គឺ​លោក Nasrallah

ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា បានប្រកាសផែនការរៀបចំពិធីបុណ្យសពដ៏ធំមួយសម្រាប់អតីតមេដឹកនាំរបស់ខ្លួនគឺ លោក... The post ហេសបូឡា ត្រៀម​រៀបចំ​បុណ្យ​សព​ដ៏​ធំ​សម្រាប់​អតីត​មេ​ដឹក​នាំ​របស់​ខ្លួន​គឺ​លោក Nasrallah appeared first on Kampuchea Thmey Daily.

ហេសបូឡា ត្រៀម​រៀបចំ​បុណ្យ​សព​ដ៏​ធំ​សម្រាប់​អតីត​មេ​ដឹក​នាំ​របស់​ខ្លួន​គឺ​លោក Nasrallah

ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា បានប្រកាសផែនការរៀបចំពិធីបុណ្យសពដ៏ធំមួយសម្រាប់អតីតមេដឹកនាំរបស់ខ្លួនគឺ លោក Hassan Nasrallah ជិត​៥​ខែ​បន្ទាប់ពីការស្លាប់របស់គាត់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ពិធីនេះគ្រោងធ្វើឡើងនៅ​ថ្ងៃទី២៣​ខែកុម្ភៈ​ឆ្នាំ២០២៥ នៅ​កីឡដ្ឋាន Camille Chamoun ក្នុងទីក្រុងបេរូត ប្រទេសលីបង់។

(រូបថត៖ Reuters)

លោក Nasrallah ដែលបានដឹកនាំក្រុម​ហេសបូឡា អស់រយៈពេលជាង ៣​ទសវត្សរ៍ ត្រូវបានសម្លាប់នៅ​ថ្ងៃទី​២៧​​ខែកញ្ញា​ឆ្នាំ​២០២៤ ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង​បេរូត។ ការ​ស្លាប់​របស់​លោក​ បាន​បង្ហាញ​ពី​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ដល់​ក្រុម​ហេសបូឡា និង​អ្នក​គាំទ្រ​ក្នុង​តំបន់ រួម​ទាំង​ប្រទេស​អ៊ីរ៉ង់។

ពិធីបុណ្យសពក៏នឹងគោរពដល់​លោក Hashem Safieddine ដែលបានដឹកនាំក្រុម​ហេសបូឡាក្នុង​រយៈពេល​យ៉ាងខ្លីបន្ទាប់ពីការស្លាប់របស់​លោក Nasrallah មុនពេលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកកាន់ទុក្ខរាប់ម៉ឺននាក់ ដែលធ្វើឲ្យវាក្លាយជាការជួបជុំសាធារណៈដ៏ធំបំផុតរបស់ប្រទេសលីបង់ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។

ក្នុងការរៀបចំសម្រាប់ពិធីបុណ្យសព លីបង់កំពុងជួបប្រទះការកើនឡើងនៃការធ្វើដំណើរ និងការកក់សណ្ឋាគារ ដោយមានអ្នកចូលរួមជាច្រើនមកពីតំបន់ផ្សេងៗ។ រដ្ឋាភិបាលលីបង់បានអនុវត្តវិធានការសន្តិសុខខ្ពស់ រួមទាំងការបិទជាបណ្តោះអាសន្ននូវអាកាសយានដ្ឋានអន្តរជាតិ Rafic Hariri របស់ទីក្រុង​បេរូត រយៈពេល​៤​ម៉ោងនៅ​ថ្ងៃអាទិត្យក្នុងអំឡុងពេលពិធីបុណ្យសព។

ឥស្សរជនអន្តរជាតិត្រូវបានគេរំពឹងថានឹងចូលរួម រួមទាំងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi និងមេដឹកនាំនៃកងជីវពល Shi’ite អ៊ីរ៉ាក់។ យ៉ាង​ណា​មិញ ពិធីបុណ្យ​សព​នេះ​ក៏​បាន​រង​ការ​រិះគន់​ពី​ប្រទេស​ជិត​ខាង​ផង​ដែរ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានយេម៉ែន លោក Moammar al-Eryani បានអំពាវនាវ​ឲ្យ​ចាប់ខ្លួនមន្ត្រី​ក្រុម​ហេសបូឡា ដែលចូលរួមក្នុងពិធីបុណ្យសព ដោយស្នើថា វត្តមានរបស់ពួកគេមានគោលបំណងស្ទង់ស្ទាប​ស្ថានភាព បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ លើក្រុម​សកម្ម​ប្រយុទ្ធ​ដែលគាំទ្រដោយអ៊ីរ៉ង់ រួមទាំងក្រុម​ហេសបូឡា និង​ក្រុម​ហ៊ូធី។

ពិធីបុណ្យសពត្រូវបានកំណត់ថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលយូរអង្វែងរបស់​ហេសបូឡា នៅក្នុងប្រទេសលីបង់ និងតំបន់មជ្ឈិមបូព៌ា៕

ដោយ៖ ឈាង

ចុចអាន៖ អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

The post ហេសបូឡា ត្រៀម​រៀបចំ​បុណ្យ​សព​ដ៏​ធំ​សម្រាប់​អតីត​មេ​ដឹក​នាំ​របស់​ខ្លួន​គឺ​លោក Nasrallah appeared first on Kampuchea Thmey Daily.