ហូឡង់ សន្យាផ្ដល់ជំនួយ ៣,៨ពាន់លានដុល្លារដល់អ៊ុយក្រែន នៅឆ្នាំ២០២៦
នាយករដ្ឋមន្ត្រីហូឡង់ លោក Dick Schoof បានប្រកាសថា រដ្ឋាភិបាលហូឡង់ បានសន្យាផ្តល់ជំនួយចំនួន ៣,៥ពាន់លានអឺរ៉ូ (ប្រមាណ ៣,៨ពាន់លានដុល្លារ) ដល់... The post ហូឡង់ សន្យាផ្ដល់ជំនួយ ៣,៨ពាន់លានដុល្លារដល់អ៊ុយក្រែន នៅឆ្នាំ២០២៦ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីហូឡង់ លោក Dick Schoof បានប្រកាសថា រដ្ឋាភិបាលហូឡង់ បានសន្យាផ្តល់ជំនួយចំនួន ៣,៥ពាន់លានអឺរ៉ូ (ប្រមាណ ៣,៨ពាន់លានដុល្លារ) ដល់ប្រទេសអ៊ុយក្រែនសម្រាប់ឆ្នាំ២០២៦។

លោក Schoof បាននិយាយថា ក្នុងចំណោមចំនួនទឹកប្រាក់ដែលបានសន្យានោះ ទឹកប្រាក់ចំនួន ៧០០លានអឺរ៉ូនឹងត្រូវបានផ្តល់ជូនសម្រាប់ការវិនិយោគលើយន្តហោះគ្មានមនុស្សបើក ដើម្បីពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែន។
បន្ទាប់ពីការជជែកតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃទី៥មីនា លោក Schoof បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ប្រទេសហូឡង់នឹងបន្តគាំទ្រអ៊ុយក្រែន ក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលមានដូចជា ការគាំទ្រផ្នែកនយោបាយ យោធា ហិរញ្ញវត្ថុ និងផ្លូវចិត្ត»។
ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុនេះ គូសបញ្ជាក់ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសហូឡង់សម្រាប់អ៊ុយក្រែនចំពេលមានភាពតានតឹងក្នុងតំបន់ និងស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបក្នុងការជួយអ៊ុយក្រែនក្នុងអំឡុងពេលដ៏លំបាកទាំងនេះ។
យោងតាមវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ ហូឡង់បានផ្តល់ជំនួយដល់ទីក្រុងកៀវ សរុបចំនួន ៧,៣៣ពាន់លានអឺរ៉ូ (៧,៨៧ពាន់លានដុល្លារ)។
បន្ថែមពីលើការផ្តល់មូលនិធិជំនួយ រដ្ឋាភិបាលហូឡង់បានប្ដេជ្ញាផ្ដល់ឲ្យអ៊ុយក្រែននូវយន្តហោះចម្បាំង F-16 ចំនួន ២៤គ្រឿងកាលពីឆ្នាំ២០២៤ ខណៈមួយចំនួនបានទៅដល់ដៃរដ្ឋាភិបាលក្រុងកៀវរួចមកហើយ ដោយនៅរង់ចាំការដឹកជញ្ជូនបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥នេះ៕
ដោយ៖ ឈាង
The post ហូឡង់ សន្យាផ្ដល់ជំនួយ ៣,៨ពាន់លានដុល្លារដល់អ៊ុយក្រែន នៅឆ្នាំ២០២៦ appeared first on Kampuchea Thmey Daily.