មេបញ្ជាការកំពូល ៖ ប្រទេសអ៊ីរ៉ង់មិនដែលខ្វាយខ្វល់ ចំពោះការគម្រាមកំហែងរបស់លោក Trump នោះទេ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ។ នេះគឺជាអ្វីដែលត្រូវបានធ្វើការលើកឡើងមេទ័ពជើងទឹកកំពូល ហើយគាត់បាននិយាយដោយសង្កត់ធ្ងន់ទៀតថា ទីក្រុងតេហរ៉ង់បានត្រៀមខ្លួនជាស្រេចក្នុងការវាយបកវិញ ក្នុងករណីមានការវាយប្រហាររបស់អាមេរិកណាមួយ។ នៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍ al-Mayadeen កាលពីថ្ងៃសៅរ៍ លោក Alireza Tangsiriមេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ហៅកាត់ថា IRGC នៃកងទ័ពជើងទឹកបានរុញច្រានប្រឆាំងនឹងឱសានវាទរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នាពេលថ្មីៗនេះ ដែលជំរុញឱ្យប្រទេសនេះចូលក្នុងកិច្ចចរចានុយក្លេអ៊ែរថ្មី។ លោក Tangsiri បាននិយាយថា៖ខ្ញុំមិនមានចំណេះដឹងអំពីសាររបស់លោក Trump ទេ ហើយក៏មិនខ្វល់ក្នុងការវិភាគវាដែរ។ ខ្ញុំឮការគម្រាមកំហែងរបស់គាត់ ខ្ញុំសង្កេតមើលសកម្មភាពរបស់គាត់ ហើយខ្ញុំរៀបចំខ្លួនដើម្បីទប់ទល់នឹងពួកគេ។ យើងមានសមត្ថភាពវាយប្រហារមូលដ្ឋានសត្រូវទាំងអស់ ទោះនៅទីណាក៏ដោយ គ្មាននរណាម្នាក់អាចវាយប្រហារយើង ហើយរត់គេចខ្លួនបានឡើយ៕ ប្រែសម្រួល៖ ស៊ុនលី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ។
នេះគឺជាអ្វីដែលត្រូវបានធ្វើការលើកឡើងមេទ័ពជើងទឹកកំពូល ហើយគាត់បាននិយាយដោយសង្កត់ធ្ងន់ទៀតថា ទីក្រុងតេហរ៉ង់បានត្រៀមខ្លួនជាស្រេចក្នុងការវាយបកវិញ ក្នុងករណីមានការវាយប្រហាររបស់អាមេរិកណាមួយ។
នៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍ al-Mayadeen កាលពីថ្ងៃសៅរ៍ លោក Alireza Tangsiri
មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ហៅកាត់ថា IRGC នៃកងទ័ពជើងទឹកបានរុញច្រានប្រឆាំងនឹងឱសានវាទរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នាពេលថ្មីៗនេះ ដែលជំរុញឱ្យប្រទេសនេះចូលក្នុងកិច្ចចរចានុយក្លេអ៊ែរថ្មី។
លោក Tangsiri បាននិយាយថា៖ខ្ញុំមិនមានចំណេះដឹងអំពីសាររបស់លោក Trump ទេ ហើយក៏មិនខ្វល់ក្នុងការវិភាគវាដែរ។ ខ្ញុំឮការគម្រាមកំហែងរបស់គាត់ ខ្ញុំសង្កេតមើលសកម្មភាពរបស់គាត់ ហើយខ្ញុំរៀបចំខ្លួនដើម្បីទប់ទល់នឹងពួកគេ។ យើងមានសមត្ថភាពវាយប្រហារមូលដ្ឋានសត្រូវទាំងអស់ ទោះនៅទីណាក៏ដោយ គ្មាននរណាម្នាក់អាចវាយប្រហារយើង ហើយរត់គេចខ្លួនបានឡើយ៕
ប្រែសម្រួល៖ ស៊ុនលី