មិនទាន់ចូលខែមេសាផង តែនៅ ថៃ ក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ទៅហើយ

មិនទាន់ចូលខែមេសាផង នាយកដ្ឋានឧតុនិយមថៃ ប្រកាសថា កាលពីសប្តាហ៍មុន អាកាសធាតុក្នុងប្រទេសនេះ បានឡើងក្តៅខ្លាំងឈានដល់កម្រិតគ្រោះថ្នាក់... The post មិនទាន់ចូលខែមេសាផង តែនៅ ថៃ ក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ទៅហើយ appeared first on Kampuchea Thmey Daily.

មិនទាន់ចូលខែមេសាផង តែនៅ ថៃ ក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ទៅហើយ

មិនទាន់ចូលខែមេសាផង នាយកដ្ឋានឧតុនិយមថៃ ប្រកាសថា កាលពីសប្តាហ៍មុន អាកាសធាតុក្នុងប្រទេសនេះ បានឡើងក្តៅខ្លាំងឈានដល់កម្រិតគ្រោះថ្នាក់ (ពណ៌ទឹកក្រូច) ពោលគឺនៅតំបន់ខ្លះសីតុណ្ហភាពបានហក់ដល់ ៤២ ទៅ៥១.៩ អង្សាសេរួចទៅហើយ។

(រូបថត៖ Reuters)

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី១៨ខែមីនាឆ្នាំ២០២៥, សន្ទស្សន៍កម្តៅ បានឈានដល់កម្រិតធ្ងន់ធ្ងរពណ៌ទឹកក្រូច ដែលបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព មិនចាញ់ឆ្នាំមុនឡើយ។

ក្នុងរយៈពេលមួយសប្តាហ៍ រាប់ចាប់ពីថ្ងៃទី៥ដល់១៤ខែមីនា តំបន់ប៉ែកខាងត្បូង ខាងកើត កណ្តាលនិងឦសាន ជាកន្លែងមានហានិភ័យខ្លាំងជាងគេ ដោយសីតុណ្ហភាពហក់ឡើងដល់ក្បែរ៥២អង្សា​ឯណោះ។

(រូបថត៖ Reuters)

ដូច្នេះហើយទើបមន្ត្រីនៅនាយកដ្ឋាន ណែនាំឲ្យប្រជាជនកុំចេញទៅណាបើមិនចាំបាច់ ផ្អាកសកម្មភាពនៅខាងក្រៅ ហើយព្យាយាមផឹកទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានោះ នាយកដ្ឋានក៏ព្រមានដែរថា សប្តាហ៍ក្រោយ កម្តៅក៏មិនទាន់ថមថយដែរ វានឹងនៅតែក្តៅខ្លាំងគ្រាន់តែមិនខ្លាំងដូចសប្តាហ៍មុន ដូច្នេះពលរដ្ឋត្រូវតាមដានការជូនដំណឹងជាបន្តបន្ទាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

The post មិនទាន់ចូលខែមេសាផង តែនៅ ថៃ ក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ទៅហើយ appeared first on Kampuchea Thmey Daily.