ស្រ្តី៥រូប ក្លាយជាមហាសេដ្ឋីនី​​​អចលនទ្រព្យ មានជាងគេលើលោក

ស្ត្រីមានបំផុតទាំងប្រាំនៅក្នុងវិស័យអចលនទ្រព្យ ដែលម្នាក់ជាអ្នកបង្កើតដោយខ្លួនឯង មានទ្រព្យ... The post ស្រ្តី៥រូប ក្លាយជាមហាសេដ្ឋីនី​​​អចលនទ្រព្យ មានជាងគេលើលោក appeared first on Kampuchea Thmey Daily.

ស្រ្តី៥រូប ក្លាយជាមហាសេដ្ឋីនី​​​អចលនទ្រព្យ មានជាងគេលើលោក

យោងតាមបញ្ជីមហាសេដ្ឋីឆ្នាំ ២០២៥ របស់ Forbes បានបញ្ចាក់ថា ស្ត្រីមានបំផុតទាំងប្រាំនៅក្នុងវិស័យអចលនទ្រព្យ ដែលម្នាក់ជាអ្នកបង្កើតដោយខ្លួនឯង មានទ្រព្យសម្បត្តិសរុបប្រមាណជា ៣៩.១ ពាន់លានដុល្លារអាមេរិក ។

១. លោកស្រី Kwong Siu-hing

លោកស្រី Kwong Siu-hing អាយុ ៩៥ ឆ្នាំគឺជាឥស្សរជនសំខាន់នៅក្នុងគ្រួសារត្រលូល Kwok ដែលគ្រប់គ្រងក្រុមហ៊ុន Sun Hung Kai Properties ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំបួនរបស់ហុងកុង។

កើតនៅទីក្រុងក្វាងចូវក្នុងឆ្នាំ ១៩២៩ គាតបានផ្លាស់ទៅរស់នៅទីក្រុងហុងកុងក្នុងឆ្នាំ ១៩៤៧ ហើយបានរៀបការជាមួយមហាសេដ្ឋី Kwok Tak-seng ដែលជាសហស្ថាបនិកម្នាក់នៃក្រុមហ៊ុននេះនៅអាយុ ២០ ឆ្នាំ នេះបើយោងតាម ​​Tatler Asia ។ ប្តីប្រពន្ធនេះមានកូនបីនាក់គឺ Walter, Thomas និង Raymond Kwok ដែលសុទ្ធតែមានតួនាទីក្នុងការគ្រប់គ្រងអាជីវកម្ម។

បន្ទាប់ពីលោក Tak-seng បានទទួលមរណភាពក្នុងឆ្នាំ ១៩៩០ លោកស្រីបានចូលកាន់តំណែងជាប្រធានក្នុងឆ្នាំ ២០០៨ ហើយលាលែងពីតួនាទីក្នុងឆ្នាំ ២០១១ ប៉ុន្តែនៅតែកាន់កាប់ភាគហ៊ុនធំជាងគេនៅ Sun Hung Kai។ គិតត្រឹមថ្ងៃទី ៧ ខែមីនា គាត់គឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នកមានបំផុតរបស់ហុងកុងដែលមានទ្រព្យសម្បត្តិសុទ្ធ ១២.៦ពាន់លានដុល្លារ។

២. លោកស្រី Zhu Yan និងគ្រួសារ

ទ្រព្យសម្បត្តិរបស់ Zhu Yan កើតចេញពីក្រុមហ៊ុន KE Holdings ដែលជាក្រុមហ៊ុនឈ្មួញជើងសាអចលនទ្រព្យដ៏ធំ ដែលប្តីចុងរបស់គាត់ឈ្មោះ Zuo Hui បានបង្កើតនៅក្នុងឆ្នាំ ២០១៨ ដោយការបង្រួបបង្រួមការបណ្តាក់ទុកមុនរបស់គាត់ជាច្រើន។

ចុះបញ្ជីទាំងនៅទីក្រុងញូវយ៉ក និងហុងកុង ក្រុមហ៊ុននេះស្ថិតក្នុងចំណោមឈ្មួញកណ្តាលអចលនៈទ្រព្យដ៏ធំបំផុតរបស់ពិភពលោក យោងតាមទស្សនាវដ្តី Forbes ហើយបានរាយការណ៍ពីប្រាក់ចំណូលសុទ្ធចំនួន ៩៣.៥ពាន់លានយន់ (១២.៨ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៤ ។

ក្រោយស្វាមីចុងស្លាប់នៅឆ្នាំ ២០២១ លោកបន្សល់ទុកអាណាចក្រអចលនទ្រព្យទៅឲ្យភរិយា។ នៅពេលគាត់ទទួលមរណភាព គាត់គឺជាអ្នកមានបំផុតទី ១៥ របស់ប្រទេសចិន ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៤.៨ ពាន់លានដុល្លារ ។ លោកស្រីគឺជាម្ចាស់ភាគហ៊ុនគ្រប់គ្រងរបស់ក្រុមហ៊ុន ​គិត​ត្រឹម​ថ្ងៃ​ទី ៧ ខែ​មីនា ស្រ្តីវ័៥៤ឆ្នាំ គ្រួសារ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន ៧.១ ពាន់​លាន​ដុល្លារ

៣.លោកស្រី Alexandra Schoerghuber និងគ្រួសារ

លោកស្រី Alexandra Schoerghuber មានតួនាទីមើលការខុសត្រូវលើគ្រួសារ Schoerghuber Unternehmensgruppe និងជាប្រធានក្រុមប្រឹក្សាគ្រឹះរបស់ខ្លួន ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួន។ ក្រុមហ៊ុនវិនិយោគឯកជនដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ កាន់កាប់ផលប័ត្រដ៏ធំទូលាយដែលរួមមានអចលនទ្រព្យ បដិសណ្ឋារកិច្ច ភេសជ្ជៈ និងអាហារសមុទ្រ។

ជាមួយនឹងសាវតាក្នុងការគ្រប់គ្រងសណ្ឋាគារ គាត់បានទទួលបទពិសោធន៍អន្តរជាតិធ្វើការនៅប្រទេសអាល្លឺម៉ង់ ស្វីស និងប៊ឺមូដា មុនពេលរៀបការជាមួយអ្នកជំនួញនៅទីក្រុង Munich លោក Stefan Schoerghuber ។ នៅពេលដែលស្វាមីបានលាចាកលោកក្នុងឆ្នាំ ២០០៨ លោកស្រីបានឈានជើងចូលដឹកនាំក្រុមហ៊ុន។ សព្វថ្ងៃនេះ កូនទីបីរបស់ពួកគេជាប្រធានក្រុមប្រឹក្សាប្រតិបត្តិជា CEO និងជាប្រធាន។

លើសពីអាជីវកម្ម លោកស្រី Alexandra បានបង្កើតមូលនិធិមួយជាមួយកូនៗ ដើម្បីគាំទ្រកុមារដែលជួបការលំបាក និងលើកកម្ពស់វិទ្យាសាស្ត្រ និងការស្រាវជ្រាវនៅប្រទេសអាល្លឺម៉ង់។ គាត់​និង​គ្រួសារ​របស់​គាត់ ​មាន​ទ្រព្យ​សម្បត្តិ​សរុប ៧ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ថ្ងៃ​ទី ៧ ខែ​មីនា។

៤. លោកស្រី Wu Yajun

លោកស្រី Wu Yajun គឺជាមហាសេដ្ឋីស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក។ គាត់​បាន​សហការ​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស Longfor Properties ក្នុង​ឆ្នាំ ១៩៩៣ ជាមួយ​នឹង​អតីត​ស្វាមី Cai Kui ។

ក្រុមហ៊ុននេះបានលក់ការអភិវឌ្ឍន៍លំនៅដ្ឋានដំបូងរបស់ខ្លួនក្នុងរយៈពេល ៤ ឆ្នាំក្រោយមក ហើយបានរីកចម្រើនយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងធំៗផ្សេងទៀតនៅទូទាំងប្រទេសចិន នេះបើយោងតាមសារព័ត៌មាន Bloomberg ។

មុន​ចាប់​ផ្តើម​អាជីវកម្ម លោកស្រីបាន​ធ្វើ​ការ​ជា​កម្មករ​រោងចក្រ ដោយ​ទទួល​បាន​ប្រាក់​ចំណូល ១៦ ដុល្លារ​ក្នុង​មួយ​ខែ និង​ជា​អ្នក​កាសែត​អចលនទ្រព្យ។ ទ្រព្យសម្បត្តិដែលត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦.៧ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ៧ ខែមីនា នៅតែជាប់ទាក់ទងនឹងភាគហ៊ុនដ៏ច្រើនរបស់នាងនៅក្នុងក្រុមហ៊ុនដែលបានចុះបញ្ជីនៅហុងកុង។

៥. លោកស្រី Annette Lerner និងគ្រួសារ

ទ្រព្យសម្បត្តិរបស់លោកស្រី Annette Lerner បានចាប់ផ្តើមជាមួយនឹងប្រាក់កម្ចី ២៥០ ដុល្លារ ដែលបានផ្តល់ឲ្យប្តី ដើម្បីចាប់ផ្តើមក្រុមហ៊ុនដែលលក់ផ្ទះទៅឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

បង្កើតឡើងក្នុងឆ្នាំ ១៩៥២ ក្រុមហ៊ុន Lerner Enterprises បានបន្តក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏លេចធ្លោបំផុតមួយនៅក្នុងតំបន់ Washington, DC ។

The Lerners ក៏បានបង្កើតទ្រព្យសម្បត្តិតាមរយៈភាពជាម្ចាស់នៃក្រុមកីឡាបេស្បល Washington Nationals ដែលពួកគេទទួលបានក្នុងឆ្នាំ ២០០៦ ក្នុងតម្លៃ ៤៥០ លានដុល្លារ។ ឥឡូវនេះមានតម្លៃ ២.០៥ ពាន់លានដុល្លារ នេះបើយោងតាម ​​CNBC ។

គ្រួសារ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ធម៌​របស់​ពួក​គេ ដោយ​បរិច្ចាគ​ទៅឲ្យ​ស្ថាប័ន​នានា​ដូច​ជា មន្ទីរពេទ្យ​ជាតិ​កុមារ​នៅ DC, សាកលវិទ្យាល័យ George Washington និង​សាកលវិទ្យាល័យ Hebrew នៅ​ក្រុង Jerusalem។ នៅអាយុ ៩៥ ឆ្នាំ លោកស្រីនិងគ្រួសាមានទ្រព្យសម្បត្តិសរុបចំនួន ៥.៧ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ៧ ខែមីនា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post ស្រ្តី៥រូប ក្លាយជាមហាសេដ្ឋីនី​​​អចលនទ្រព្យ មានជាងគេលើលោក appeared first on Kampuchea Thmey Daily.