ស្រី អ៊ីត ផ្ទុះប្រតិកម្ម ក្រោយបុរសម្នាក់ប្រមាថកូនស្រី

ស្រី អ៊ីត ផ្ទុះប្រតិកម្ម ក្រោយបុរសម្នាក់ប្រមាថកូនស្រី... The post ស្រី អ៊ីត ផ្ទុះប្រតិកម្ម ក្រោយបុរសម្នាក់ប្រមាថកូនស្រី appeared first on Kampuchea Thmey Daily.

ស្រី អ៊ីត ផ្ទុះប្រតិកម្ម ក្រោយបុរសម្នាក់ប្រមាថកូនស្រី

តារា​កំប្លែង អ្នកនាង ស្រី អ៊ីត បាន​សម្ដែង​ការ​ហួសចិត្ត​ជា​ខ្លាំង និង​ប្រតិកម្ម​ឆ្លើយតប​មិន​សំចៃ​មាត់ បន្ទាប់ពី​មាន​បុរស​ម្នាក់ ឆាត​តាម​ហ្វេស​ប៊ុក​ទៅ​កូនស្រី​របស់​នាង គឺ កញ្ញា ណាន ណាន ដោយ​ប្រើ​ពាក្យ​សម្ដី​ប្រមាថ​ប៉ះពាល់​កិត្តិយស។

ម្ចាស់​គណនី​ហ្វេស​ប៊ុក​រូប​នោះ បាន​ឆាត​ទៅ​កូនស្រី​នាង កញ្ញា ណាន ណាន ដូច្នេះ​ថា «បបូរមាត់​អូន​ស្អាត​គួរ​ឲ្យ​ចង់​បឺត​មាត់​អូន​ឯង»។ ឆ្លើយតប​នឹង​ពាក្យសម្ដី​មិន​សមរម្យ​ពី​សំណាក់​បុគ្គល​រូប​នោះ តារា​កំប្លែង ស្រី អ៊ីត ក្នុង​នាម​ជា​ម្តាយ បាន​ចាត់ទុកថា​នេះ​ទង្វើ​ដ៏​អសីលធម៌​បំផុត និង​ថោកទាប​ណាស់​ដែល​បុគ្គល​ខាង​លើ​ប្រមាថ​កិត្តិយស​កូនស្រី​ខ្លួន។

ទោះបី​យ៉ាងណា​គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តារា​កំប្លែង​អ្នកនាង ស្រី អ៊ីត នឹង​មាន​ចំណាត់​ការ​ផ្លូវច្បាប់​លើ​បុគ្គល​រូប​នោះ​យ៉ាងណា ដើម្បី​ការពារ​កិត្តិយស​កូនស្រី ខណៈ កញ្ញា ណាន ណាន បាន​លើក​ឡើង​ថា សម្ដី​បុរស​ខាង​លើ​ពិត​ជា​ថោកទាប​បំផុត។

គេ​កត់​សម្គាល់​ថា កូនស្រី​របស់​តារា​កំប្លែង ស្រី អ៊ីត គឺ កញ្ញា ណាន ណាន បច្ចុប្បន្ន​នាង​បាន​ដើរ​តាម​គន្លង​របស់​ម្តាយ​ដោយ​ស្រវា​ចាប់​អាជីព​សិល្បៈ ខណៈ​ពេលនេះ​នាង​ក៏​ក្រមុំ​ពេញ​រូបរាង​ស្រស់​ស្អាត​គួរ​ឲ្យ​ស្រលាញ់​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

The post ស្រី អ៊ីត ផ្ទុះប្រតិកម្ម ក្រោយបុរសម្នាក់ប្រមាថកូនស្រី appeared first on Kampuchea Thmey Daily.