ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់១៩ភាគរយ

អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនលោក ផន រឹម បានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៩ %ហើយ។ The post ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់១៩ភាគរយ appeared first on Kampuchea Thmey Daily.

ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់១៩ភាគរយ

អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនលោក ផន រឹម បានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៩ %ហើយ។

លោកបានបញ្ជាក់ថា ផ្នែកគ្រឹះស្ពានសម្រេចបាន៤៦% ដោយចាក់បេតុងរួច៦៩ដើមភ្ជាប់ធ្នឹមស្ពានសម្រេចបាន ៨ធ្នឹម ហើយរចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១.៥%។

លោកបញ្ជាក់ថា៖ «នៅដើមឆ្នាំ២០២៥នេះ កំពុងរៀបចំដំណើរការខួង និងចាក់សសរគ្រឹះ នៅត្រើយខាងលិចទន្លេ»។

អ្នកនាំពាក្យបញ្ជាក់ថា រយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១១ខែហើយក្នុងផែនការសាងសង់៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ។

សូមបញ្ជាក់ផងដែរកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ទីតាំងការដ្ឋានបានសម្ពោធបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា៕

អត្ថបទ៖ សុភា

The post ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់១៩ភាគរយ appeared first on Kampuchea Thmey Daily.