សហរដ្ឋអាមេរិក មិនអាចដកខ្លួនចេញពីស្ថាប័ន ដែលវាមិនមែនជា របស់ខ្លួនបានទៀតនោះទេ

យូអិន៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UNHRC) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អាណត្តិរបស់សហរដ្ឋអាមេរិកក្នុ ងនាមជាសមាជិក បានបញ្ចប់ ដែលធ្វើឱ្យប្រទេសនេះ មិនមានសិទ្ធិដកខ្លួនចេញពីស្ថាប័នអន្តររដ្ឋាភិបាល ដែលវាមិនមែន ជាផ្នែករបស់ខ្លួនបានទៀតនោះទេ។ លោក Pascal Sim អ្នកនាំពាក្យរបស់ UNHRC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សម្រាប់កំណត់ត្រា សហរដ្ឋអាមេរិកជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកលែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សទៀតហើយ ហើយក្លាយជារដ្ឋអ្នកសង្កេតការណ៍ដោយស្វ័យប្រវត្តិ ដូចជាប្រទេសណាមួយក្នុងចំណោមរដ្ឋទាំង ១៩៣ របស់អង្គការសហប្រជាជាតិ ដែលមិនមែនជាសមាជិកក្រុមប្រឹក្សានេះទៀតទេ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា “ជាគោលការណ៍ និងក្នុងស្មារតីនៃកិច្ចសន្ទនាពហុភាគី ដែលមានលក្ខណៈក្រុមប្រឹក្សា យើងស្វាគមន៍ និងលើកទឹកចិត្តឱ្យមាន ការចូលរួមពីគ្រប់រដ្ឋសមាជិកអង្គការសហប្រជាជាតិ មិនថាជាសមាជិកក្រុមប្រឹក្សា ឬអ្នកសង្កេតការណ៍ នៅក្នុងការងារ របស់ក្រុមប្រឹក្សា និងយន្តការរបស់ខ្លួន” នេះបើយោងតា

សហរដ្ឋអាមេរិក មិនអាចដកខ្លួនចេញពីស្ថាប័ន ដែលវាមិនមែនជា របស់ខ្លួនបានទៀតនោះទេ

យូអិន៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UNHRC) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អាណត្តិរបស់សហរដ្ឋអាមេរិកក្នុ ងនាមជាសមាជិក បានបញ្ចប់ ដែលធ្វើឱ្យប្រទេសនេះ មិនមានសិទ្ធិដកខ្លួនចេញពីស្ថាប័នអន្តររដ្ឋាភិបាល ដែលវាមិនមែន ជាផ្នែករបស់ខ្លួនបានទៀតនោះទេ។

លោក Pascal Sim អ្នកនាំពាក្យរបស់ UNHRC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សម្រាប់កំណត់ត្រា សហរដ្ឋអាមេរិកជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកលែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សទៀតហើយ ហើយក្លាយជារដ្ឋអ្នកសង្កេតការណ៍ដោយស្វ័យប្រវត្តិ ដូចជាប្រទេសណាមួយក្នុងចំណោមរដ្ឋទាំង ១៩៣ របស់អង្គការសហប្រជាជាតិ ដែលមិនមែនជាសមាជិកក្រុមប្រឹក្សានេះទៀតទេ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “ជាគោលការណ៍ និងក្នុងស្មារតីនៃកិច្ចសន្ទនាពហុភាគី ដែលមានលក្ខណៈក្រុមប្រឹក្សា យើងស្វាគមន៍ និងលើកទឹកចិត្តឱ្យមាន ការចូលរួមពីគ្រប់រដ្ឋសមាជិកអង្គការសហប្រជាជាតិ មិនថាជាសមាជិកក្រុមប្រឹក្សា ឬអ្នកសង្កេតការណ៍ នៅក្នុងការងារ របស់ក្រុមប្រឹក្សា និងយន្តការរបស់ខ្លួន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបាន ចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិ ដោយដកសហរដ្ឋអាមេរិក ចេញពី UNHRC ។ UNHRC មានរដ្ឋជាសមាជិកចំនួន ៤៧ ដែលមានអាសនៈ ប្រហែលមួយភាគបី នៃការបោះឆ្នោតរបស់ខ្លួនជារៀងរាល់ឆ្នាំ ។ រដ្ឋជាសមាជិកមានអាណត្តិបីឆ្នាំ ហើយអាចនឹងត្រូវ បានបោះឆ្នោតម្តងទៀត ។

ក្នុងអំឡុងពេលអាណត្តិទីមួយរបស់លោក ត្រាំ សហរដ្ឋអាមេរិកបានដកខ្លួនចេញពី UNHRC ក្នុងខែមិថុនា ឆ្នាំ២០១៨។ នៅខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់មករដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានប្រកាសថារដ្ឋបាលលោក ចូ បៃដិន នឹងចូលរួមជាមួយក្រុមប្រឹក្សា ជាអ្នកសង្កេតការណ៍ឡើងវិញ ។ សហរដ្ឋអាមេរិកបានត្រឡប់ មកកាន់ស្ថាប័ននេះវិញ ក្នុងខែមករា ឆ្នាំ២០២២ ក្នុងនាមជាសមាជិកពេញសិទ្ធិ៕
ប្រែសម្រួល ឈូក បូរ៉ា