អ្នកគ្រប់គ្រង Miss Mera ប្រកាសប្រាប់អ្នកខ្ចីឈុតពេលប្រកួត ត្រូវយកមកសងម្ចាស់ដើមវិញ
អ្នកគ្រប់គ្រង Miss Mera Cambodia បានក្រើនរំលឹកដល់បេក្ខភាពមួយចំនួន ដែលបានខ្ចីឈុតសម្លៀកបំពាក់ កំឡុងពេលប្រកួតសម្រស់ The post អ្នកគ្រប់គ្រង Miss Mera ប្រកាសប្រាប់អ្នកខ្ចីឈុតពេលប្រកួត ត្រូវយកមកសងម្ចាស់ដើមវិញ appeared first on Kampuchea Thmey Daily.
កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat ដែលជាអ្នកគ្រប់គ្រង Miss Mera Cambodia បានក្រើនរំលឹកដល់បេក្ខភាពមួយចំនួន ដែលបានខ្ចីឈុតសម្លៀកបំពាក់ កំឡុងពេលប្រកួតសម្រស់ Miss Mera Cambodia 2024 ត្រូវប្រញ៉ាប់យកមកប្រគល់ឱ្យខ្លួន ឬ អ្នកច្នៃម៉ូដវិញ។
កម្មវិធីនៃការប្រកួតកម្មវិធីសម្រស់ដែលបង្កើតឡើងដោយកូនខ្មែរ កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat បានបញ្ចប់ទៅដោយជោគជ័យ ខណ:រកឃើញម្ចាស់មកុដដំបូងគេបានទៅលើកញ្ញា ថាន រតនា ។
យ៉ាងណាមិញក្រោយកម្មវិធីនេះបានបញ្ចប់ទៅហើយក្តី ស្រាប់តែពេលនេះកញ្ញា ខាត់ ស្រីច័ន្ទ បានប្រកាសប្រាប់អ្នកខ្ចីឈុតពេលប្រកួតយកមកសងវិញ។
អ្នកគ្រប់គ្រងMiss Mera Cambodia រូបនេះ បានប្រាប់ទៅកាន់បេក្ខភាពដែលខ្ចីឈុតពីកម្មវិធីថា “ប្អូនៗដែលមិនគោរពនូវអ្វីដែលបងបានជួយសម្របសម្រួលក្នុងពេលប្រកួត Miss Mera Cambodia ឈុតដែលបានខ្ចីពីបងក៏ដូចជា Designer ឱ្យមិនយកប្រគល់មកបងវិញ ដោយទុកពេលឱ្យជាយូរខែ ព្រមទាំងថវិកាផងដែរ បើបានឃេីញសារនេះហេីយ ដឹងហេីយថាគួរធ្វេីបែបណា“។
គួរម្លឹកថា ថ្វីត្បិតតែកម្មកម្មវិធីប្រកួតសម្រស់ Miss Mera Cambodia ដែលជាកម្មវិធីបើកទំព័រដំបូងបង្កើតដោយកូនខ្មែរក៏ពិតមែនតែសម្រាប់ការលេចវត្តមាននេះ បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញានៅប្រទេសកម្ពុជាកោតសរសើរការដឹកនាំនិងរៀបចំកម្មវិធីបានយ៉ាងល្អ។កម្មវិធី Miss Mera Cambodia 2 024 បានរកឃើញម្ចាស់មកុដដំបូងគេគឺកញ្ញា ថាន រតនា ក្រោយចំណាយពេលវេលាអស់រយៈពេលជា ច្រើនខែមកនេះខណ:លំដាប់រងទីមួយបានទៅកញ្ញា លឹម ណាលី និងលំដាប់រងទី២បានទៅលើកញ្ញា សូ ពេជ្រវលក្ខណ៍ ៕ អត្ថបទ៖ ចាន់រ៉ា
The post អ្នកគ្រប់គ្រង Miss Mera ប្រកាសប្រាប់អ្នកខ្ចីឈុតពេលប្រកួត ត្រូវយកមកសងម្ចាស់ដើមវិញ appeared first on Kampuchea Thmey Daily.