សមាជិក OPEC+ ចំនួន ៨ បន្តកាត់បន្ថយទិន្នផលប្រេង ដោយស្ម័គ្រចិត្តរយៈពេលមួយខែ
វីយែន៖ ប្រទេសចំនួន ៨នៃក្រុមផលិតប្រេង OPEC + បានប្រកាសដើម្បីបន្តកាត់បន្ថយទិន្នផលដោយស្ម័គ្រចិត្តរបស់ពួកគេរយៈពេលមួយខែ ដោយជំរុញឱ្យមានការកាត់បន្ថយរហូតដល់ចុងខែធ្នូ ដើម្បីឆ្លើយតបទៅនឹងតម្លៃប្រេង ដែលកំពុងធ្លាក់ចុះ។ OPEC+ ដែលជាអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន OPEC។ ប្រទេសចំនួន៨ ដែលចូលរួមក្នុងការកាត់បន្ថយទាំងនេះមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការ OPEC បានបញ្ជាក់ថា ប្រទេសទាំងនេះបានយល់ព្រមបន្តការកែសម្រួលផលិតកម្មស្ម័គ្រចិត្តនៅខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួន ២,២លានបារ៉ែលក្នុងមួយថ្ងៃសម្រាប់រយៈពេលមួយខែ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៤។ បណ្តាប្រទេសនានាក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការ “សម្រេចបាននូវការអនុលោមភាពពេញលេញ” ជាមួយនឹងគោលដៅផលិតកម្មរបស់ពួកគេ និងដើម្បីទូទាត់សងសម្រាប់ការផលិតលើសណាមួយនៅខែកញ្ញា ឆ្នាំ២០២៥។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការផ្លាស់ប្តូរកាលពីខែកញ្ញា នៅពេលដែលប្រទេសទាំងប្រាំបីបានពន្យារការកាត់បន្ថយផលិតកម្ម ដោយស្ម័គ្រចិត្តដែលដើមឡើយ
វីយែន៖ ប្រទេសចំនួន ៨នៃក្រុមផលិតប្រេង OPEC + បានប្រកាសដើម្បីបន្តកាត់បន្ថយទិន្នផលដោយស្ម័គ្រចិត្តរបស់ពួកគេរយៈពេលមួយខែ ដោយជំរុញឱ្យមានការកាត់បន្ថយរហូតដល់ចុងខែធ្នូ ដើម្បីឆ្លើយតបទៅនឹងតម្លៃប្រេង ដែលកំពុងធ្លាក់ចុះ។
OPEC+ ដែលជាអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន OPEC។ ប្រទេសចំនួន៨ ដែលចូលរួមក្នុងការកាត់បន្ថយទាំងនេះមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការ OPEC បានបញ្ជាក់ថា ប្រទេសទាំងនេះបានយល់ព្រមបន្តការកែសម្រួលផលិតកម្មស្ម័គ្រចិត្តនៅខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួន ២,២លានបារ៉ែលក្នុងមួយថ្ងៃសម្រាប់រយៈពេលមួយខែ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៤។
បណ្តាប្រទេសនានាក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការ “សម្រេចបាននូវការអនុលោមភាពពេញលេញ” ជាមួយនឹងគោលដៅផលិតកម្មរបស់ពួកគេ និងដើម្បីទូទាត់សងសម្រាប់ការផលិតលើសណាមួយនៅខែកញ្ញា ឆ្នាំ២០២៥។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការផ្លាស់ប្តូរកាលពីខែកញ្ញា នៅពេលដែលប្រទេសទាំងប្រាំបីបានពន្យារការកាត់បន្ថយផលិតកម្ម ដោយស្ម័គ្រចិត្តដែលដើមឡើយត្រូវផុតកំណត់នៅចុងខែកញ្ញា ដោយរយៈពេលពីរខែបន្ថែមទៀត៕
ប្រែសម្រួល ឈូក បូរ៉ា