មេដឹកនាំប្រឆាំង អាល្លឺម៉ង់អះអាងថា លោក Scholz ខ្លាចបំផុតគឺលោក Putin

បរទេស៖យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់ Olaf Scholz ត្រូវបានគេសន្មត់ថា មិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីគាំទ្រទីក្រុងគៀវក្នុងជម្លោះ ដែលកំពុងបន្តជាមួយទីក្រុងមូស្គូ ដោយសារតែគាត់ខ្លាច ប្រធានាធិបតីរុស្ស៊ី Vladimir Putin។ ការលើកឡើងនេះគឺជាអ្វីដែលត្រូវបានធ្វើឡើងដោយប្រធាន គណបក្សប្រឆាំងដ៏ធំបំផុត របស់ប្រទេស អាល្លឺម៉ង់បានអះអាងនៅក្នុងបទសម្ភាសន៍មួយដែល បានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ។ លោក Friedrich Merz ដែលមេដឹកនាំបក្ស សហភាពប្រជាធិបតេយ្យ គ្រីស្ទានអភិរក្សនិយម (CDU) បានប្រាប់ទូរទស្សន៍ អាឡឺម៉ង់ ARDថាលោកScholz គឺជាបុគ្គលតែមួយគត់ដែលឈរនៅក្នុងផ្លូវ នៃការផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងអាវុធដ៏មានឥទ្ធិពល រួមទាំងមីស៊ីលTaurus រយៈចម្ងាយឆ្ងាយផង។ លោកMerz ក៏​ជា​អ្នក​គាំទ្រ​យ៉ាង​ខ្នះខ្នែង​ជា​យូរ​មក​ហើយ​ចំពោះ​ជំនួយ​​ដល់​ក្រុង​គៀវ និង​ជំហរ​តឹងរ៉ឹងប្រឆាំងទៅនឹង​រុស្ស៊ី បាន​បន្ត​ថា​ការ​ផ្តល់​ឲ្យ​អ៊ុយក្រែន​ជាមួយ​ Taurus នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ ការ​រារាំង​ដ៏​មាន​ប្រសិទ្ធភាព​របស់​អាល្លឺម៉ង់។ យ៉ាងណាក្តីលោកMerz បានលើកឡើងថា៖ប្រសិនបើយើងនៅលោកខាងលិចភ័យខ្លាចក្នុងការការពារខ្លួន នោះលោក Putin នឹងអាចឈ្នះសង្គ្រាមនេះជាមួយយើងពាក

មេដឹកនាំប្រឆាំង អាល្លឺម៉ង់អះអាងថា លោក Scholz ខ្លាចបំផុតគឺលោក Putin

បរទេស៖យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់ Olaf Scholz ត្រូវបានគេសន្មត់ថា មិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីគាំទ្រទីក្រុងគៀវក្នុងជម្លោះ ដែលកំពុងបន្តជាមួយទីក្រុងមូស្គូ ដោយសារតែគាត់ខ្លាច ប្រធានាធិបតីរុស្ស៊ី Vladimir Putin។

ការលើកឡើងនេះគឺជាអ្វីដែលត្រូវបានធ្វើឡើងដោយប្រធាន គណបក្សប្រឆាំងដ៏ធំបំផុត របស់ប្រទេស អាល្លឺម៉ង់បានអះអាងនៅក្នុងបទសម្ភាសន៍មួយដែល បានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ។

លោក Friedrich Merz ដែលមេដឹកនាំបក្ស សហភាពប្រជាធិបតេយ្យ គ្រីស្ទានអភិរក្សនិយម (CDU) បានប្រាប់ទូរទស្សន៍ អាឡឺម៉ង់ ARDថាលោកScholz គឺជាបុគ្គលតែមួយគត់ដែលឈរនៅក្នុងផ្លូវ នៃការផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងអាវុធដ៏មានឥទ្ធិពល រួមទាំងមីស៊ីលTaurus រយៈចម្ងាយឆ្ងាយផង។

លោកMerz ក៏​ជា​អ្នក​គាំទ្រ​យ៉ាង​ខ្នះខ្នែង​ជា​យូរ​មក​ហើយ​ចំពោះ​ជំនួយ​​ដល់​ក្រុង​គៀវ និង​ជំហរ​តឹងរ៉ឹងប្រឆាំងទៅនឹង​រុស្ស៊ី បាន​បន្ត​ថា​ការ​ផ្តល់​ឲ្យ​អ៊ុយក្រែន​ជាមួយ​ Taurus នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ ការ​រារាំង​ដ៏​មាន​ប្រសិទ្ធភាព​របស់​អាល្លឺម៉ង់។

យ៉ាងណាក្តីលោកMerz បានលើកឡើងថា៖ប្រសិនបើយើងនៅលោកខាងលិចភ័យខ្លាចក្នុងការការពារខ្លួន នោះលោក Putin នឹងអាចឈ្នះសង្គ្រាមនេះជាមួយយើងពាក់កណ្តាលរួចហើយហើយជាក់ស្តែងលោក Scholz ច្បាស់ជាខ្លាច ហើយ​ការ​ភ័យ​ខ្លាចបែបនេះគឺជា​ជា​ទីប្រឹក្សា​ដ៏​អាក្រក់បំផុតសម្រាប់យើង៕

ប្រែសម្រួល៖ស៊ុនលី