សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចាប់ផ្តើមបើកហើយ ក្រោមអធិបតីភាព អភិបាលរាជធានី
សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ បានចាប់ផ្តើមបើកហើយ ក្រោមអធិបតីភាពលោក ... The post សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចាប់ផ្តើមបើកហើយ ក្រោមអធិបតីភាព អភិបាលរាជធានី appeared first on Kampuchea Thmey Daily.

សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ បានចាប់ផ្តើមបើកហើយ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នាព្រឹកថ្ងៃទី១៤ មេសាឆ្នាំ២០២៥នេះ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។

សង្ក្រាន្តវត្តភ្នំ ចាប់ផ្តើមឡើងនៅព្រឹកថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ រហូតដល់ម៉ោង ២០:០០នាទីយប់ អមដោយការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធី កម្សាន្តសប្បាយជាច្រើន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈរបាំប្រពៃណី លេងល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត ការតាំងបង្ហាញម្កុដអប្សរា-ពិណខ្នាតធំ និងការតាំងបង្ហាញផលិតផលខ្មែរជាដើម។

សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ នេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំកម្មវិធីយ៉ាងអធឹកអធមនៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំ ចំនួន៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បន្ថែមពីនេះ សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street វិញ ក៏បានរៀបចំមុនថ្ងៃចូលឆ្នាំ២ថ្ងៃ ហើយថែម៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំទៀត ឡើងដល់៥ថ្ងៃ សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិ កម្សាន្តសប្បាយ។

ពាក់ព័ន្ធផ្លូវថ្មីរជើង (Walk Street)នេះដែរ សំរាប់សប្ដាហ៍នេះ និងសប្ដាហ៍ក្រោយពោលគឺ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា ក្នុងនោះសំរាប់ថ្ងៃសៅរ៍ទី១២មេសាមានរបាំបួងសួង,ថ្ងៃអាទិត្យទី១៣មេសា មានល្ខោនខោល របាំកន្តែរ៉ែ,ថ្ងៃទី១៤មេសាមានល្ខោនបាសាក់ យក្ខីនី,ថ្ងៃទី១៥ល្ខោនបាសាក់ និងថ្ងៃទី១៦មេសាការសម្តែងក្បាច់គុណល្បុកតោផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់សប្តស័ក ព.ស២៥៦៩ គ.ស២០២៥ ក្នុងន័យលើកកំពស់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងទី ក្រុងនិងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារគ្រោះអគ្គីភ័យ ចូលរួមគោរពច្បាប់ចរាចរណ៏ផ្លូវគោក ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ៕
អត្ថបទ៖ ស្រីរ័ត្ន




The post សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចាប់ផ្តើមបើកហើយ ក្រោមអធិបតីភាព អភិបាលរាជធានី appeared first on Kampuchea Thmey Daily.