លោក Putin រំលែកទុក្ខឥណ្ឌាក្នុងហេតុការណ៍ភេវរកម្មបាញ់សម្លាប់មនុស្សជិត៣០នាក់នៅរដ្ឋ Kashmir
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្តែងការរំលែកទុក្ខរបស់គាត់ទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi និងប្រធានាធិបតី Droupadi Murmu ចំពោះការវាយប្រហារភេរវកម្មដ៏សាហាវនៅរដ្ឋ Jammu និង Kashmir កាលពីថ្ងៃអង្គារ។ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ខ្មាន់កាំភ្លើង៤នាក់បានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់២៧ នាក់នៅជិតទីក្រុង Pahalgam ក្នុងអំឡុងពេលទេសចរណ៍ជាពិសេសប្រចាំឆ្នាំ។ លោកPutinបានសរសេរនៅក្នុងសាររបស់គាត់ដែលបានចេញផ្សាយនៅលើគេហទំព័រវិមានក្រឹមឡាំងថា ៖សូមទទួលយកការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ខ្ញុំចំពោះលទ្ធផលសោកនាដកម្មនៃការវាយប្រហារភេរវកម្មនៅជិតទីក្រុង Pahalgam ដែលជាជនរងគ្រោះនៃសន្តិភាព ពលរដ្ឋនៃប្រទេសផ្សេងៗ ។ សារពីមេដឹកនាំរុស្សីបានសរសេរទៀតថា៖សូមថ្លែងនូវពាក្យអាណិតអាសូរ និងការគាំទ្រយ៉ាងស្មោះស្ម័គ្រទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិជនរងគ្រោះ ក៏ដូចជាការជូនពរឱ្យអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយឡើងវិញ។ គួរឲ្យដឹងដែរថាក្នុងពេលនេះ លោក Modi កំពុងស្ថិតនៅឆ្ងាយពីប្រទេសនៅឡើយក្នុងដំណើរទស្សនកិច្ចការទូតនៅអារ៉ាប៊ីសាអូឌីត ប៉ុន្តែបានសន្យាថាជនល្មើសនឹងត្រូវនាំយកមកកាត់ទោស

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្តែងការរំលែកទុក្ខរបស់គាត់ទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi និងប្រធានាធិបតី Droupadi Murmu ចំពោះការវាយប្រហារភេរវកម្មដ៏សាហាវនៅរដ្ឋ Jammu និង Kashmir កាលពីថ្ងៃអង្គារ។
យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ខ្មាន់កាំភ្លើង៤នាក់បានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់២៧ នាក់នៅជិតទីក្រុង Pahalgam ក្នុងអំឡុងពេលទេសចរណ៍ជាពិសេសប្រចាំឆ្នាំ។
លោកPutinបានសរសេរនៅក្នុងសាររបស់គាត់ដែលបានចេញផ្សាយនៅលើគេហទំព័រវិមានក្រឹមឡាំងថា ៖សូមទទួលយកការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ខ្ញុំចំពោះលទ្ធផលសោកនាដកម្មនៃការវាយប្រហារភេរវកម្មនៅជិតទីក្រុង Pahalgam ដែលជាជនរងគ្រោះនៃសន្តិភាព ពលរដ្ឋនៃប្រទេសផ្សេងៗ ។
សារពីមេដឹកនាំរុស្សីបានសរសេរទៀតថា៖សូមថ្លែងនូវពាក្យអាណិតអាសូរ និងការគាំទ្រយ៉ាងស្មោះស្ម័គ្រទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិជនរងគ្រោះ ក៏ដូចជាការជូនពរឱ្យអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយឡើងវិញ។
គួរឲ្យដឹងដែរថាក្នុងពេលនេះ លោក Modi កំពុងស្ថិតនៅឆ្ងាយពីប្រទេសនៅឡើយក្នុងដំណើរទស្សនកិច្ចការទូតនៅអារ៉ាប៊ីសាអូឌីត ប៉ុន្តែបានសន្យាថាជនល្មើសនឹងត្រូវនាំយកមកកាត់ទោសឲ្យបាន។
គួរឲ្យដឹងដែរថា Kashmirកាស្មៀរជាប្រភពនៃភាពតានតឹងជាយូរមកហើយរវាងឥណ្ឌា និងប៉ាគីស្ថានដែលជាអ្នកជិតខាង។ ប្រទេសដែលមានប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរបានទាមទារយកតំបន់នេះតាំងពីពួកគេទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេសក្នុងឆ្នាំ ១៩៤៧មកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី