លោក Putin ចុះហត្ថលេខាលើសន្ធិសញ្ញា សំខាន់មួយជាមួយនឹង ប្រទេសអ៊ីរ៉ង់

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្តល់សច្ចាប័ន លើការយល់ព្រម ពីសភាដើម្បីចុះហត្ថលេខា សន្ធិសញ្ញាដ៏សំខាន់មួយជាមួយទីក្រុងតេហរ៉ង់ ដែលលោកបានចុះហត្ថលេខា ដំបូងជាមួយសមភាគីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីខែមករា។ កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដែលលោកPutinបានអនុវត្តកាលពីថ្ងៃចន្ទ បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការកសាងទំនាក់ទំនងកាន់តែរឹង មាំនតាមវិស៍យជាច្រើន ចាប់ពីសន្តិសុខជាតិ រហូតដល់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ដល់ការតស៊ូរួមគ្នាប្រឆាំង នឹងការដាក់ទណ្ឌកម្មឯកតោភាគី។ រដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បានសង្កត់ធ្ងន់កាលពីសប្តាហ៍មុនថា សន្ធិសញ្ញាកំពុងត្រូវបានបញ្ចប់ ទោះបីជាមានទិដ្ឋភាពក្នុងតំបន់ និងពិភពលោកដ៏លំបាក និងការព្យាយាមដាក់សម្ពាធ លើប្រជាជាតិរបស់យើងក៏ដោយ ដោយភាគីទីបី។ ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមចាត់វិធានការ យោធាប្រឆាំង នឹងប្រទេសអ៊ីរ៉ង់ លុះត្រាតែខ្លួនយល់ព្រមកាត់បន្ថយ សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនឱ្យបានគ្រប់គ្រាន់ ដើម្បីធានាថា ខ្លួនមិនអាចប្រើប្រាស់វាដើម្បីអភិវឌ្ឍអាវុធបានទេ។ គួរឲ្យដឹងដ

លោក Putin ចុះហត្ថលេខាលើសន្ធិសញ្ញា សំខាន់មួយជាមួយនឹង ប្រទេសអ៊ីរ៉ង់

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្តល់សច្ចាប័ន លើការយល់ព្រម ពីសភាដើម្បីចុះហត្ថលេខា សន្ធិសញ្ញាដ៏សំខាន់មួយជាមួយទីក្រុងតេហរ៉ង់ ដែលលោកបានចុះហត្ថលេខា ដំបូងជាមួយសមភាគីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីខែមករា។

កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដែលលោកPutinបានអនុវត្តកាលពីថ្ងៃចន្ទ បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការកសាងទំនាក់ទំនងកាន់តែរឹង មាំនតាមវិស៍យជាច្រើន ចាប់ពីសន្តិសុខជាតិ រហូតដល់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ដល់ការតស៊ូរួមគ្នាប្រឆាំង នឹងការដាក់ទណ្ឌកម្មឯកតោភាគី។

រដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បានសង្កត់ធ្ងន់កាលពីសប្តាហ៍មុនថា សន្ធិសញ្ញាកំពុងត្រូវបានបញ្ចប់ ទោះបីជាមានទិដ្ឋភាពក្នុងតំបន់ និងពិភពលោកដ៏លំបាក និងការព្យាយាមដាក់សម្ពាធ លើប្រជាជាតិរបស់យើងក៏ដោយ ដោយភាគីទីបី។

ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមចាត់វិធានការ យោធាប្រឆាំង នឹងប្រទេសអ៊ីរ៉ង់ លុះត្រាតែខ្លួនយល់ព្រមកាត់បន្ថយ សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនឱ្យបានគ្រប់គ្រាន់ ដើម្បីធានាថា ខ្លួនមិនអាចប្រើប្រាស់វាដើម្បីអភិវឌ្ឍអាវុធបានទេ។

គួរឲ្យដឹងដែរថាJCPOA ដែលជាកិច្ចព្រមព្រៀងឆ្នាំ ២០១៥រវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាច ឈានមុខគេក្នុងគោល បំណងទប់ស្កាត់ការបំផ្ទុះអាវុធប្រល័យលោក។

ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានធ្វើឱ្យបាត់បង់ទៅវិញ នៅពេលដែលលោក Trump ដកសហរដ្ឋអាមេរិក ចេញពីកតិកាសញ្ញាក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ ដោយស្របជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងការថ្កោលទោសកិច្ចព្រមព្រៀងនេះថាជា អាក្រក់បំផុតមិនធ្លាប់មាន។

យ៉ាងណាក្តីថ្មីៗនេះគេសង្កេតឃើញថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហរ៉ង់បានចូលរួមការចរចា ដោយប្រយោលនៅក្នុង ប្រទេសអ៊ីតាលី និងអូម៉ង់ជាមួយគ្នាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី