លោក Musk បង្ហាញអំពីផែនការក្នុងជួររដ្ឋាភិបាល នៅពេលដែលគាត់អាចទទួលបាន តំណែងណាមួយនៅទីនោះ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បាននិយាយថា លោកនឹងស្វែងរកការកែលម្អ ប្រសិទ្ធភាពរបស់រដ្ឋាភិបាល ដោយកាត់បន្ថយចំនួនទីភ្នាក់ងារសហព័ន្ធ ប្រសិនបើគាត់ត្រូវបានផ្តល់តួនាទី នៅក្នុងរដ្ឋបាលរបស់លោក Donald Trump ។ លោកMusk ដែលជាអ្នកគាំទ្រដ៏សំខាន់របស់លោក Trump បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេល បង្ហាញខ្លួននៅក្នុងកម្មវិធីអនឡាញរបស់ Tucker Carlson ដែលបានចាក់ផ្សាយចេញពីអការអចលនទ្រព្យ Mar-a-Lago របស់លោក Trump កាលពីថ្ងៃអង្គារ។ បើទោះជាដំបូងឡើយលោកបានប្រកាសពី អព្យាក្រឹតភាពនយោបាយក៏ដោយ លោក Musk បែរជាបានបង្ហាញនូវ ការគាំទ្រជាផ្លូវការចំពោះលោក Trump បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលើ ប្រធានាធិបតីជាប់ឆ្នោតកាលពីខែកក្កដា។ លោកTrump បានសន្យាជាមួយនាយកប្រតិបត្តិ Tesla ថាគាត់នឹងបង្កើតគណៈកម្មការ ដើម្បីគ្រប់គ្រងប្រសិទ្ធភាពរបស់រដ្ឋាភិបាល ពិសេសមួយដែលមានឈ្មោះថា DOGE ដែលវានឹងដឹកនាំដោយមហាសេដ្ឋីរូបនេះ ប្រសិនបើគាត់ឈ្នះការបោះឆ្នោត។ ពិភាក្សាជាមួយនឹងលោក Carlson មហាសេដ្ឋីបច្ចេកវិទ្យា បាននិយាយថាគាត់ចង់ជួយលោក Trump ធ្វើឱ្យរដ្ឋាភិបាលអាមេរិកកាន់តែមានប្រសិទ្ធភាព។ […]
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បាននិយាយថា លោកនឹងស្វែងរកការកែលម្អ ប្រសិទ្ធភាពរបស់រដ្ឋាភិបាល ដោយកាត់បន្ថយចំនួនទីភ្នាក់ងារសហព័ន្ធ ប្រសិនបើគាត់ត្រូវបានផ្តល់តួនាទី នៅក្នុងរដ្ឋបាលរបស់លោក Donald Trump ។
លោកMusk ដែលជាអ្នកគាំទ្រដ៏សំខាន់របស់លោក Trump បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេល បង្ហាញខ្លួននៅក្នុងកម្មវិធីអនឡាញរបស់ Tucker Carlson ដែលបានចាក់ផ្សាយចេញពីអការអចលនទ្រព្យ Mar-a-Lago របស់លោក Trump កាលពីថ្ងៃអង្គារ។
បើទោះជាដំបូងឡើយលោកបានប្រកាសពី អព្យាក្រឹតភាពនយោបាយក៏ដោយ លោក Musk បែរជាបានបង្ហាញនូវ ការគាំទ្រជាផ្លូវការចំពោះលោក Trump បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលើ ប្រធានាធិបតីជាប់ឆ្នោតកាលពីខែកក្កដា។
លោកTrump បានសន្យាជាមួយនាយកប្រតិបត្តិ Tesla ថាគាត់នឹងបង្កើតគណៈកម្មការ ដើម្បីគ្រប់គ្រងប្រសិទ្ធភាពរបស់រដ្ឋាភិបាល ពិសេសមួយដែលមានឈ្មោះថា DOGE ដែលវានឹងដឹកនាំដោយមហាសេដ្ឋីរូបនេះ ប្រសិនបើគាត់ឈ្នះការបោះឆ្នោត។
ពិភាក្សាជាមួយនឹងលោក Carlson មហាសេដ្ឋីបច្ចេកវិទ្យា បាននិយាយថាគាត់ចង់ជួយលោក Trump ធ្វើឱ្យរដ្ឋាភិបាលអាមេរិកកាន់តែមានប្រសិទ្ធភាព។
លោក Musk បាននិយាយបែបនេះថា ខ្ញុំរីករាយក្នុងការជួយកែលម្អប្រសិទ្ធភាព របស់រដ្ឋាភិបាលអាមេរិក។ យើងមានការិយាធិបតេយ្យរបស់រដ្ឋាភិបាលដ៏ធំសម្បើម ប៉ុន្តែយើងមានច្បាប់គ្រប់គ្រងច្រើនហួសហេតុពេក យើងមានភ្នាក់ងារដែលមាន ទំនួលខុសត្រូវត្រួតស៊ីគ្នាច្រើនពេក ដែលមានន័យថាជាការចំណាយខ្ជះខ្ជាយ និងជាការចំណាយលាក់កំបាំង។
គួរឲ្យដឹងដែរថាលោក Musk បានបណ្តាក់ទុនរាប់លានដុល្លារក្នុងការគាំទ្រលោក Trump ហើយយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ គាត់បានបរិច្ចាគយ៉ាងហោចណាស់ ១១៨លានដុល្លារ ដល់គណៈកម្មាធិការសកម្មភាពនយោបាយ របស់គណបក្សសាធារណរដ្ឋ ដែលជាក្រុមដែលផ្តោតលើ ការផ្សព្វផ្សាយអ្នកបោះឆ្នោត ៕
ប្រែសម្រួល៖ ស៊ុន លី