លោក Lee Hsien Loong អគ្គលេខាធិការបក្ស PAP នឹងចុះចេញពីតំណែងក្រោយកាន់ការងារអស់រយៈ ២០ឆ្នាំ
សិង្ហបុរី៖ លោក Lee Hsien Loong អគ្គលេខាធិការបក្សសកម្មភាពប្រជាជន ហៅកាត់ (PAP) គ្រោងនឹងលាលែងពីតំណែងជាមេដឹកនាំរបស់ខ្លួន ខណៈការឧទ្ទិសបុណ្យកុសលដែលបានធ្វើឡើង កាលពីថ្ងៃសៅរ៍ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី៧០ របស់គណបក្សកាន់អំណាចមួយនេះ ។ លោកទេសរដ្ឋមន្ត្រី Lee បានប្រគល់តំណែងនាយករដ្ឋមន្ត្រីទៅឲ្យអ្នកស្នងតំណែងរបស់គាត់ គឺលោក Lawrence Wong នៅខែឧសភា ឆ្នាំនេះ ។ លោក Lee ត្រូវបានគេរំពឹងថា នឹងចុះចេញពីតំណែងជាអគ្គលេខាធិការនៅថ្ងៃអាទិត្យនេះ ដោយបើកផ្លូវឲ្យលោក Wong ចូលកាន់តំណែងនេះផងដែរ ។ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ និងសន្និសីទប្រចាំឆ្នាំរបស់បក្ស PAP ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ០២ថ្ងៃនោះ ផ្នែកនៃកម្មវិធីត្រូវបានឧទ្ទិសដល់លោក Lee ជាមួយនឹងវីដេអូដែលបង្ហាញពីការសរសើរពីសមាជិកបក្ស ដែលឆ្លុះបញ្ចាំងពីពេលវេលារបស់លោកនៅពេលកាន់តំណែង ។ លោក Lee បានថ្លែងថា “អ្វីក៏ដោយដែលខ្ញុំបានធ្វើក្នុងឋានៈជាអគ្គលេខាធិការ និងជានាយករដ្ឋមន្ត្រី ខ្ញុំបានធ្វើដោយមានជំនួយ និងការគាំទ្ររបស់អ្នក ហើយមិនអាចធ្វើដោយគ្មានវាបាននោះទេ ។ ខ្ញុំដឹងគុណដល់អ្នក” នៅពេលគាត់បានថ្លែងអំណរគុណយ៉ាងខ្លីដល់គណបក្ស ។ លោកបានថ្លែងថា “វាជាកិត្តិយស និងឯកសិទ្ធិដ៏អស្ចារ្យសម្រាប់ខ្
សិង្ហបុរី៖ លោក Lee Hsien Loong អគ្គលេខាធិការបក្សសកម្មភាពប្រជាជន ហៅកាត់ (PAP) គ្រោងនឹងលាលែងពីតំណែងជាមេដឹកនាំរបស់ខ្លួន ខណៈការឧទ្ទិសបុណ្យកុសលដែលបានធ្វើឡើង កាលពីថ្ងៃសៅរ៍ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី៧០ របស់គណបក្សកាន់អំណាចមួយនេះ ។
លោកទេសរដ្ឋមន្ត្រី Lee បានប្រគល់តំណែងនាយករដ្ឋមន្ត្រីទៅឲ្យអ្នកស្នងតំណែងរបស់គាត់ គឺលោក Lawrence Wong នៅខែឧសភា ឆ្នាំនេះ ។
លោក Lee ត្រូវបានគេរំពឹងថា នឹងចុះចេញពីតំណែងជាអគ្គលេខាធិការនៅថ្ងៃអាទិត្យនេះ ដោយបើកផ្លូវឲ្យលោក Wong ចូលកាន់តំណែងនេះផងដែរ ។
នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ និងសន្និសីទប្រចាំឆ្នាំរបស់បក្ស PAP ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ០២ថ្ងៃនោះ ផ្នែកនៃកម្មវិធីត្រូវបានឧទ្ទិសដល់លោក Lee ជាមួយនឹងវីដេអូដែលបង្ហាញពីការសរសើរពីសមាជិកបក្ស ដែលឆ្លុះបញ្ចាំងពីពេលវេលារបស់លោកនៅពេលកាន់តំណែង ។
លោក Lee បានថ្លែងថា “អ្វីក៏ដោយដែលខ្ញុំបានធ្វើក្នុងឋានៈជាអគ្គលេខាធិការ និងជានាយករដ្ឋមន្ត្រី ខ្ញុំបានធ្វើដោយមានជំនួយ និងការគាំទ្ររបស់អ្នក ហើយមិនអាចធ្វើដោយគ្មានវាបាននោះទេ ។ ខ្ញុំដឹងគុណដល់អ្នក” នៅពេលគាត់បានថ្លែងអំណរគុណយ៉ាងខ្លីដល់គណបក្ស ។
លោកបានថ្លែងថា “វាជាកិត្តិយស និងឯកសិទ្ធិដ៏អស្ចារ្យសម្រាប់ខ្ញុំក្នុងការបម្រើការងារ ។ ខ្ញុំរីករាយណាស់ដែលយើងបានឈានដល់ចំណុចនេះ” ។
ក្រោយមកទៀត លោកបានអំពាវនាវដល់សមាជិកឲ្យខិតខំប្រឹងប្រែងជាមួយនឹងការបោះឆ្នោតសកលនៅឆ្នាំក្រោយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា