លោក Musk ចាប់អារម្មណ៍ចង់ទិញ បណ្តាញទូរទស្សន៍ ក្នុងស្រុក របស់អាមេរិក MSNBC
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ម្ចាស់ក្រុមហ៊ុន X និងជាសម្ព័ន្ធមិត្ត របស់ប្រធានាធិបតី Donald Trump លោក Elon Musk បានបង្ហាញចំណាប់ អារម្មណ៍ក្នុងការទទួលបាន បណ្តាញព័ត៌មានខ្សែកាបមួយ ដែលស្គាល់ថា MSNBC ចំពេលមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនមេរបស់ខ្លួនគឺ Comcast កំពុងពិចារណាការលក់ ដោយសារតែការវាយតម្លៃធ្លាក់ចុះ ។ កាលពីថ្ងៃពុធក្រុមហ៊ុន Comcast បានប្រកាសថា ខ្លួននឹងបង្វែរក្រុមហ៊ុនរបស់ខ្លួន មួយចំនួនទៅជាប្រព័ន្ធផ្សព្វផ្សាយដាច់ ដោយឡែកដែលកាន់កាប់ ដោយសហរដ្ឋអាមេរិកបណ្តាញ CNBC MSNBC និងបណ្តាញផ្សេងទៀត ដែលនឹងត្រូវដាក់ឈ្មោះថា SpinCo ។ ខណៈពេលនេះក្រុមហ៊ុន ក៏បានបង្ហាញពីការសម្រេចចិត្តនេះថា គឺជារឿងវិជ្ជមាន ដោយនិយាយថាការកាន់កាប់ នឹងមានមូលធនគ្រប់គ្រាន់ ទីតាំងល្អសម្រាប់ភាពជោគជ័យ និងមានភាពទាក់ទាញខ្លាំងចំពោះវិនិយោគិន ។ គួរឲ្យដឹងដែរថាកាសែត New York Post បានរាយការណ៍ ដោយដកស្រង់អ្នកខាងក្នុងរបស់ MSNBC ថាបុគ្គលិកនៃបណ្តាញនេះថា ពួកគេកំពុងមានភាពភ័យខ្លាច ពីព្រោះថាអ្វីគ្រប់យ៉ាងគឺស្ថិតនៅលើភាពមិនទាន់ច្បាស់លាស់នៅឡើយ […]
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ម្ចាស់ក្រុមហ៊ុន X និងជាសម្ព័ន្ធមិត្ត របស់ប្រធានាធិបតី Donald Trump លោក Elon Musk បានបង្ហាញចំណាប់ អារម្មណ៍ក្នុងការទទួលបាន បណ្តាញព័ត៌មានខ្សែកាបមួយ ដែលស្គាល់ថា MSNBC ចំពេលមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនមេរបស់ខ្លួនគឺ Comcast កំពុងពិចារណាការលក់ ដោយសារតែការវាយតម្លៃធ្លាក់ចុះ ។
កាលពីថ្ងៃពុធក្រុមហ៊ុន Comcast បានប្រកាសថា ខ្លួននឹងបង្វែរក្រុមហ៊ុនរបស់ខ្លួន មួយចំនួនទៅជាប្រព័ន្ធផ្សព្វផ្សាយដាច់ ដោយឡែកដែលកាន់កាប់ ដោយសហរដ្ឋអាមេរិកបណ្តាញ CNBC MSNBC និងបណ្តាញផ្សេងទៀត ដែលនឹងត្រូវដាក់ឈ្មោះថា SpinCo ។
ខណៈពេលនេះក្រុមហ៊ុន ក៏បានបង្ហាញពីការសម្រេចចិត្តនេះថា គឺជារឿងវិជ្ជមាន ដោយនិយាយថាការកាន់កាប់ នឹងមានមូលធនគ្រប់គ្រាន់ ទីតាំងល្អសម្រាប់ភាពជោគជ័យ និងមានភាពទាក់ទាញខ្លាំងចំពោះវិនិយោគិន ។
គួរឲ្យដឹងដែរថាកាសែត New York Post បានរាយការណ៍ ដោយដកស្រង់អ្នកខាងក្នុងរបស់ MSNBC ថាបុគ្គលិកនៃបណ្តាញនេះថា ពួកគេកំពុងមានភាពភ័យខ្លាច ពីព្រោះថាអ្វីគ្រប់យ៉ាងគឺស្ថិតនៅលើភាពមិនទាន់ច្បាស់លាស់នៅឡើយ ខណៈដែលនាយកប្រតិបត្តិត្រូវ បានគេរាយការណ៍ថាកំពុងពិចារណាផ្លាស់ប្តូរ ឈ្មោះបណ្តាញ និមិត្តសញ្ញា និងសូម្បីតែទីស្នាក់ការកណ្តាលរបស់ខ្លួន ។
ការវាយតម្លៃ Nielsen សប្តាហ៍នេះបង្ហាញពីចំនួនអ្នកមើលប្រចាំថ្ងៃរបស់ MSNBC បានធ្លាក់ចុះ៣៨ភាគរយបន្ទាប់ពីលោក Trump បានផ្តួលគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris ក្នុងការបោះឆ្នោតប្រធានាធិបតី។
ក្នុងន៉ោះផងដែរទូរទស្សន៍CNN ក៏បាត់បង់អ្នកទស្សនាផងដែរជាមួយនឹងការធ្លាក់ចុះ២៧ភាគរយបើប្រៀបធៀបទៅនឹងចំនួនមុនការបោះឆ្នោត នេះបើយោងតាម Nielsenដដែល៕
ប្រែសម្រួល៖ស៊ុនលី