លោក Ancelotti ជ្រើសរើសកីឡាករម្នាក់ស៊ុតប៉េណាល់ទីផ្តាច់មុខ ក្រោយខកចិត្តច្រើនលើក
អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti បានសម្រេចចិត្តជាថ្មី ដោយជ្រើសរើស Kylian Mbappe ជាអ្នកស៊ុតបាល់ពិន័យ ១១ ម៉ែត្រ... The post លោក Ancelotti ជ្រើសរើសកីឡាករម្នាក់ស៊ុតប៉េណាល់ទីផ្តាច់មុខ ក្រោយខកចិត្តច្រើនលើក appeared first on Kampuchea Thmey Daily.

អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti បានសម្រេចចិត្តជាថ្មី ដោយបានជ្រើសរើស Kylian Mbappe ជាអ្នកស៊ុតបាល់ពិន័យ ១១ ម៉ែត្រ (Penalty) ផ្តាច់មុខប្រចាំក្រុមតែម្តង។

ការសម្រេចចិត្តជាថ្មីនេះបានកើតឡើង បន្ទាប់ពីលោកទទួលបានការខកចិត្តម្តងហើយម្តងទៀត ជុំវិញការស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូលរបស់កូនក្រុមខ្លួន។ ជាក់ស្តែងកាលពីយប់ថ្ងៃ សៅរិ៍ ទី ៥ ខែមេសា កន្លងទៅ Vinicius Jr. ទើបតែស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូល ជាហេតុធ្វើឱ្យ Real Madrid បរាជ័យក្រោមថ្វីជើងក្រុម Valencia ២-១ នៅក្របខណ្ឌ La Liga។

ការស៊ុតបាល់ពិន័យ ១១ ម៉ែត្ររបស់ Real Madrid ក្នុងរដូវកាលនេះ ភាគច្រើនគឺត្រូវរ៉ាប់រងដោយ Kylian Mbappe, Vinicius Jr. និង Jude Bellingham ប៉ុន្តែការស៊ុតសរុបចំនួន ១៥ លើករបស់កីឡាករទាំង ៣ នាក់ គឺបានខកខានដល់ទៅ ៥ លើកឯណោះ ក្នុងនោះ Mbappe ស៊ុត ៨ លើក មិនចូល ២ លើក, vinicius ស៊ុត ៥ លើក មិនចូល ២ លើក និង Bellingham ស៊ុត ២ លើក មិនចូល ១ លើក។
យ៉ាងណា ដោយសារតែស្ថិតិមិនល្អបែបនេះ បានធ្វើឱ្យលោក Ancelotti សម្រេចគិតគូជាថ្មី ហើយចុងក្រោយលោកបានជ្រើសរើស Mbappe ជាអ្នកស៊ុតបាល់ពិន័យ ១១ ម៉ែត្រផ្តាច់មុខតែម្តង៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Marca
The post លោក Ancelotti ជ្រើសរើសកីឡាករម្នាក់ស៊ុតប៉េណាល់ទីផ្តាច់មុខ ក្រោយខកចិត្តច្រើនលើក appeared first on Kampuchea Thmey Daily.