រញ្ជួយដីនៅមីយ៉ាន់ម៉ា៖ មនុស្សស្លាប់កើនដល់ ១ ៦៤៤នាក់ និងរបួសជាង ៣ ៤០០នាក់
គិតត្រឹមព្រឹកថ្ងៃអាទិត្យទី៣០ខែមីនាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់នៅប្រទេសមីយ៉ាន់ម៉ា ដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ដ៏សាហាវ បានកើនឡើងដល់ ១ ៦៤៤នាក់ហើយ... The post រញ្ជួយដីនៅមីយ៉ាន់ម៉ា៖ មនុស្សស្លាប់កើនដល់ ១ ៦៤៤នាក់ និងរបួសជាង ៣ ៤០០នាក់ appeared first on Kampuchea Thmey Daily.

គិតត្រឹមព្រឹកថ្ងៃអាទិត្យទី៣០ខែមីនាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់នៅប្រទេសមីយ៉ាន់ម៉ា ដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ដ៏សាហាវ បានកើនឡើងដល់ ១ ៦៤៤នាក់ហើយ ខណៈជាង ៣ ៤០០នាក់រងរបួស។

គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានកើតឡើងនៅម៉ោងជាង១រសៀល ថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥ ដោយមានចំណុចកណ្តាលនៅទីក្រុង Sagaing ក្បែរទីក្រុង Mandalay ជាមួយជម្រៅ១០គីឡូម៉ែត្រ។
ការរញ្ជួយដីនេះបានបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសនៅក្នុងទីក្រុងដូចជា Mandalay។ ស្ពានតភ្ជាប់ពីទីក្រុង Mandalay ទៅ Sagaing តាំងពីសម័យអាណានិគមអង់គ្លេសក៏ត្រូវបានបាក់រលំផងដែរ។

គ្រោះមហន្តរាយនេះ បានធ្វើឲ្យបញ្ហាប្រឈមដែលមានស្រាប់ក្នុងមីយ៉ាន់ម៉ាកាន់តែធ្ងន់ធ្ងរ ដែលជាប្រទេសមួយកំពុងប្រឈមមុខនឹងជម្លោះផ្ទៃក្នុង និងបញ្ហាផ្លាស់ទីលំនៅ។
ការដួលរលំនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាស្ពាន Mandalay-Sagaing បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ជាពិសេសនៅក្នុងតំបន់ដែលមានចំនួនប្រជាជនផ្លាស់ទីលំនៅក្នុងស្រុកយ៉ាងច្រើន។

ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ដោយមានក្រុមក្នុងស្រុកនិងអន្តរជាតិ កំពុងខិតខំស្វែងរកអ្នកនៅរស់ និងផ្តល់ជំនួយ។ យ៉ាងណា កិច្ចប្រឹងប្រែងនោះត្រូវរារាំងដោយហេដ្ឋារចនាសម្ព័ន្ធទ្រុឌទ្រោម និងស្ថានភាពនយោបាយដ៏លំបាកក្នុងប្រទេសមីយ៉ាន់ម៉ា។
អង្គការសហប្រជាជាតិបានផ្តល់ថវិកាចំនួន៥លានដុល្លារសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ហើយប្រទេសនានារួមទាំងចិននិងរុស្ស៊ីផងដែរ បានបញ្ជូនក្រុមជួយសង្គ្រោះនិងគ្រឿងផ្គត់ផ្គង់រួចទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រកឃើញសញ្ញាមនុស្សមានជីវិត១៥នាក់ កប់ក្រោមអគារបាក់ ដោយរញ្ជួយដីនៅ បាងកក
The post រញ្ជួយដីនៅមីយ៉ាន់ម៉ា៖ មនុស្សស្លាប់កើនដល់ ១ ៦៤៤នាក់ និងរបួសជាង ៣ ៤០០នាក់ appeared first on Kampuchea Thmey Daily.