លោក អ៉ឹម ជីវ៉ា ៖ អ្នកសិល្ប:ត្រូវមានឆន្ទៈមុនគេ ក្នុងការចុះជួយនិងលើកទឹកចិត្តដល់កងទ័ពជួមុខ
តារាសម្តែងលោក អ៉ឹម ជីវ៉ា បានចេញមុខស្នើដល់សិល្បករសិល្បការិនីរបស់ខ្មែរ ត្រូវមានឆន្ទៈមុនគេក្នុងការចុះជួយនិងបំផុសលើកទឹកចិត្ត The post លោក អ៉ឹម ជីវ៉ា ៖ អ្នកសិល្ប:ត្រូវមានឆន្ទៈមុនគេ ក្នុងការចុះជួយនិងលើកទឹកចិត្តដល់កងទ័ពជួមុខ appeared first on Kampuchea Thmey Daily.

តារាសម្តែងលោក អ៉ឹម ជីវ៉ា បានចេញមុខស្នើដល់សិល្បករសិល្បការិនីរបស់ខ្មែរ ត្រូវមានឆន្ទៈមុនគេក្នុងការចុះជួយនិងបំផុសលើកទឹកចិត្តដល់កងទ័ពជួរមុខតាមរយ:ការចុះសួរសុខទុក្ខ ឬឧបត្ថម្ភជាស្បៀងអាហារជាដើម។

ជាការពិត ខណ:ដែលបញ្ហាព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ កំពុងមានការប្រឈមគ្នានោះ នៅលើបណ្តាញសង្គមគេសង្កេតឃើញមានអ្នកសិល្ប:មួយចំនួនបានចេញមុខជួយជ្រោមជ្រែងនិងផ្តល់កម្លាំងចិត្តព្រមទាំងចូលរួមបរិច្ចាគថវិការស្បៀងអាហារជាដើម ដើម្បីជាការលើកទឹកចិត្តទៅដល់កងទ័ពកម្ពុជាដែលកំពុងឈរនៅព្រំដែនដែលកំពុងប្រឈមមុខដាក់គ្នាជាមួយទាហានថៃ។
ងាកមកចាប់អារម្មណ៍តារាសម្តែងលោក អ៉ឹម ជីវ៉ា ក៏បានបំផុសផងដែរ ជុំវិញរឿងរ៉ាវនេះ ដោយសារលោកយល់ថាការចុះជួយនិងលើកទឹកចិត្តដល់កងទ័ពជួរមុខគឺរឿងល្អបំផុត ព្រោះឥទ្ធិពលអ្នកសិល្បៈមានកម្លាំងខ្លាំងជាងប្រជាពលរដ្ឋធម្មតា។ចំណែកអ្នកល្បីកុំសំងំកើបលុយបើមិនបានទៅផ្ទាល់គួធ្វើអ្វីដែលអាចធ្វើបាន។
តួយ៉ាងថ្មីៗនេះលោក អ៉ឹម ជីវ៉ា បានធ្វើដំណើរទៅសួរសុខទុក្ខនិងលើកទឹកចិត្តកងទ័រជួរមុខផងដែរ។ លោកបញ្ជាក់ថាខ្ញុំមកលើកទឹកចិត្តបងៗកងទ័ពជួមុខនៅតំបន់ប្រាសាទព្រះវិហារការជូនរបស់របរ និងអំណោយបន្តិចបន្តូចទៅពួកគាត់មិនមែនជាការមើលងាយឡើយ តែជាការលើកទឹកចិត្តនិងគោរពដឹងគុណពួកគាត់ ដែលបានលះបង់ ដើម្បីជាតិមាតុភូមិ ការពារបូរណភាពដែនដីខ្មែរ។
តារាសម្តែងរូបនេះបន្ថែមថា ពួកគាត់មកទទួលពីពូកយើងគឺគាត់ទទួលដោយសប្បាយរីករាយក្នុងនាមជាបងប្អូនខ្មែររួមជាតិតែមួយដែលតែងតែនៅក្បែគ្នាមិនបោះបង់គ្នា។ តាមរយ:សកម្មភាពនេះ ក៏ត្រូវបានមហាជនជាច្រើនបានកោតសរសើរនិងគាំទ្រផងដែរ៕ ចាន់រ៉ា
The post លោក អ៉ឹម ជីវ៉ា ៖ អ្នកសិល្ប:ត្រូវមានឆន្ទៈមុនគេ ក្នុងការចុះជួយនិងលើកទឹកចិត្តដល់កងទ័ពជួមុខ appeared first on Kampuchea Thmey Daily.