លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សូ ណារ៉ូ បានលើកឡើងថាបទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់ប្រទេសហ្វីលីពីនដើម្បីបញ្ជូនពលករទៅក្រៅប្រទេសអាចជួយដល់កម្ពុជាបានក្នុងការបញ្ជូនពលករជំនាញទៅក្រៅប្រទេសបានដោយមានគុណភាព។ The post លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា appeared first on Kampuchea Thmey Daily.

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សូ ណារ៉ូ បានលើកឡើងថាបទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់ប្រទេសហ្វីលីពីនដើម្បីបញ្ជូនពលករទៅក្រៅប្រទេសអាចជួយដល់កម្ពុជាបានក្នុងការបញ្ជូនពលករជំនាញទៅក្រៅប្រទេសបានដោយមានគុណភាព។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅយប់ថ្ងៃទី១១ ខែកុម្ភៈ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៅប្រទេសហ្វីលីពីនលោក សូ ណារ៉ូ បាន​លើកឡើងពីលទ្ធផលផ្លែផ្កាជាច្រើននៃដំណើរទស្សនកិច្ចរបស់សម្ដេចដែលសម្រេចបាននូវអនុស្សារណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងចំនួន៨ជាមួយរដ្ឋាភិបាលហ្វីលីពីន និង២កិច្ចព្រមព្រៀងក្នុងវិស័យ​ឯកជន។

លោកបានបង្ហាញចំណាប់អារម្មណ៍ពីការបញ្ជូនពលករទៅក្រៅប្រទេសដោយប្រទេសហ្វីលីពីន​ដែលោកបានពលករហ្វីលីពីនមានដល់ជាង១២លាននាក់ ដែលបានបង្ហាញពីសមត្ថភាពក្នុងការបណញុះបណ្ដាលជំនាញ TVET របស់ប្រទេសនេះ។

លោកថា៖ «បើសិនជាកម្ពុជានឹងហ្វីលីពីនមានការសហប្រតិបត្តិការដើម្បីផ្លាស់ប្ដូរជួយគ្នាក្នុងការបណ្ដុះបណ្ដាលគឺល្អណាស់! ជាពិសេសគឺមេរៀននៃការបណ្ដុះបណ្ដាលរបស់ហ្វីលីពីនគឺសម្បូរបែបហើយមានកម្រិតស្ដង់ដារអន្តរជាតិតែម្ដង»។

លោកបន្ដែមការបន្ថែមស្ដង់ការនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះនឹងអាចធ្វើឱ្យពលករកម្ពុជាកាន់តែមានឱកាសទទួលបានប្រាក់ខែខ្ពស់ផងដែរ។

បច្ចុប្បន្នកម្ពុជាមានពលករទៅធ្វើការនៅក្រៅប្រទេសជាង១លាន២សែននាក់។

គួរឱ្យដឹងផងដែរថាក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្ដេចធិបតីទៅកាន់ប្រទេសហ្វីលីពីនរដ្ឋាភិបាលប្រទេសទាំងពីរបានសម្រេចអនុស្សារណៈនិងកិច្ចព្រមព្រៀងចំនួន៨ ដោយក្នុងនោះក៏មានអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍  

The post លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា appeared first on Kampuchea Thmey Daily.