លោក ណេតាន់យ៉ាហ៊ូ ទាមទារ​ឲ្យ​រុះរើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទាំងស្រុង

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងសារជាថ្មីនូវការទាមទាររបស់គាត់ សម្រាប់ការរុះរើទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយ... The post លោក ណេតាន់យ៉ាហ៊ូ ទាមទារ​ឲ្យ​រុះរើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទាំងស្រុង appeared first on Kampuchea Thmey Daily.

លោក ណេតាន់យ៉ាហ៊ូ ទាមទារ​ឲ្យ​រុះរើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទាំងស្រុង

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងសារជាថ្មីនូវការទាមទាររបស់គាត់ សម្រាប់ការរុះរើទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ចំ​ពេល​កំពុង​មាន​កិច្ច​ចរចាររវាងអាមេរិក និងអ៊ីរ៉ង់ក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)

ថ្លែងនៅក្នុងសន្និសីទគោលនយោបាយ Jewish News Syndicate នៅទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃអាទិត្យ​ទី​២៧​ខែ​មេសា លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង​​​ពិត​​ប្រាកដ ត្រូវតែលុបបំបាត់សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់​ផលិត​អាវុធនុយក្លេអ៊ែរ។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចូលរួមក្នុងកិច្ចចរចាដោយប្រយោលចំនួនបី​លើក​ ដែល​មាន​ប្រទេសអូម៉ង់​ជា​អ្នក​សម្របសម្រួល ដោយផ្តោតលើការទប់ស្កាត់អ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការ​ដកទណ្ឌកម្មសេដ្ឋកិច្ច។

លោក ណេតាន់យ៉ាហ៊ូ បាន​ទាមទារ​ឲ្យ​មាន​កិច្ចព្រមព្រៀង ដែល​ដូច​ទៅ​នឹង​កិច្ចព្រមព្រៀងឆ្នាំ​២០០៣ របស់ប្រទេសលីប៊ី​ជាមួយ​លោក​ខាង​លិច​ ក្នុង​ការ​លុបបំបាត់​កម្មវិធីនុយក្លេអ៊ែរ គីមី ជីវសាស្រ្ត និងមីស៊ីល។

លោក​ក៏​បាន​ទទូច​ថា កិច្ចព្រមព្រៀង​ដែល​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​ក៏​​ត្រូវតែ​បញ្ឈប់​ការ​អភិវឌ្ឍ​មីស៊ីល​បាលិស្ទិក​របស់​អ៊ីរ៉ង់​ផង​ដែរ។

​សូម​បញ្ជាក់​ថា កាល​ពី​ខែ​មេសា និង​ខែ​តុលា​ឆ្នាំ​២០២៤ អ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែលដោយ​ប្រើ​យន្តហោះគ្មានមនុស្សបើក មីស៊ីល​បាលិស្ទិក និងមីស៊ីល​គ្រូស បន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់​មេ​បញ្ជាការ​អ៊ីរ៉ង់ និងមន្ត្រី​ផ្សេងៗ​ទៀត​ដែល​ជា​សម្ព័ន្ធមិត្ត​របស់អ៊ីរ៉ង់៕

ដោយ៖ ឈាង

The post លោក ណេតាន់យ៉ាហ៊ូ ទាមទារ​ឲ្យ​រុះរើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទាំងស្រុង appeared first on Kampuchea Thmey Daily.