លោក ណេតាន់យ៉ាហ៊ូ៖ កិច្ចចរចា​បន្ទាប់​នៃ​បទ​ឈប់បាញ់​ហ្គាហ្សា នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៣​កុម្ភៈ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងចាប់ផ្តើមការចរចាលើដំណាក់កាលទីពីរនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា នៅពេលដែលលោកជួប... The post លោក ណេតាន់យ៉ាហ៊ូ៖ កិច្ចចរចា​បន្ទាប់​នៃ​បទ​ឈប់បាញ់​ហ្គាហ្សា នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៣​កុម្ភៈ appeared first on Kampuchea Thmey Daily.

លោក ណេតាន់យ៉ាហ៊ូ៖ កិច្ចចរចា​បន្ទាប់​នៃ​បទ​ឈប់បាញ់​ហ្គាហ្សា នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៣​កុម្ភៈ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងចាប់ផ្តើមការចរចាលើដំណាក់កាលទីពីរនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា នៅពេលដែលលោកជួបជាមួយបេសកជនមជ្ឈិមបូព៌ារបស់អាមេរិក លោក Steve Witkoff នៅថ្ងៃចន្ទ​ទី​៣​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​នៅទីក្រុងវ៉ាស៊ីនតោន។ នេះ​បើ​យោង​ការ​ប្រកាស​របស់​ការិយាល័យ​ប្រធានាធិបតី​​អ៊ីស្រាអែល កាលពីល្ងាចថ្ងៃសៅរ៍។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបភាព៖ Reuters)

លោក ណេតាន់យ៉ាហ៊ូ គ្រោងនឹងចាកចេញពីអ៊ីស្រាអែលនៅថ្ងៃអាទិត្យទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលលោកនឹងជួបជាមួយលោក ដូណាល់ ត្រាំ ប្រធានាធីបតី​អាមេរិក នា​សប្ដាហ៍​ក្រោយ​​នៅ​ឯ​សេតវិមាន ដើម្បីពិភាក្សាអំពីតំបន់ហ្គាហ្សា និងចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួននៅទីនោះ។

ការិយាល័យនាយករដ្ឋមន្ត្រី បាន​​ឲ្យ​ដឹង​ថា ក្នុងអំឡុងពេលកិច្ចប្រជុំរបស់គាត់ជាមួយលោក Witkoff លោក ណេតាន់យ៉ាហ៊ូ នឹងពិភាក្សាអំពីជំហររបស់អ៊ីស្រាអែលទាក់ទងនឹងបទឈប់បាញ់។ បន្ទាប់មកលោក Witkoff នឹងនិយាយជាមួយមន្ត្រីមកពីប្រទេសអេហ្ស៊ីប និងកាតា ដែលជា​អ្នក​សម្របសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងរយៈពេល ១៥​ខែចុងក្រោយនេះ ដោយមានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន។

អ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែមករា​ បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ស្មុគស្មាញមួយ ដែលនឹងត្រូវអនុវត្តជាបីដំណាក់កាល ក្នុង​ការ​បញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា។ រហូតមកដល់ពេលនេះ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំង១៨នាក់ ជាថ្នូរនឹងជនប៉ាឡេស្ទីនរាប់រយនាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ និងការឃុំឃាំងរបស់អ៊ីស្រាអែល។

បច្ចុប្បន្ន នៅ​មានចំណាប់ខ្មាំងជាង ៧០​នាក់កំពុង​ត្រូវបានឃុំខ្លួននៅហ្គាហ្សា៕

ដោយ៖ ឈាង

The post លោក ណេតាន់យ៉ាហ៊ូ៖ កិច្ចចរចា​បន្ទាប់​នៃ​បទ​ឈប់បាញ់​ហ្គាហ្សា នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៣​កុម្ភៈ appeared first on Kampuchea Thmey Daily.