លោក គីម ជុងអ៊ុន ជំរុញផលិត​កម្ម​គ្រាប់កាំភ្លើង​ដើម្បី​ពង្រីកអំណាច​ប្រយុទ្ធ​​

មេដឹកនាំប្រទេសកូរ៉េខាងងជើងលោក គីម ជុងអ៊ុន( Kim Jong Un) បានណែនាំសហគ្រាសឱ្យបង្កើនការផលិតគ្រាប់កាំភ្លើងធំបន្ថែមទៀតដើម្បីពង្រីកអំណាចប្រយុទ្ធ... The post លោក គីម ជុងអ៊ុន ជំរុញផលិត​កម្ម​គ្រាប់កាំភ្លើង​ដើម្បី​ពង្រីកអំណាច​ប្រយុទ្ធ​​ appeared first on Kampuchea Thmey Daily.

លោក គីម ជុងអ៊ុន ជំរុញផលិត​កម្ម​គ្រាប់កាំភ្លើង​ដើម្បី​ពង្រីកអំណាច​ប្រយុទ្ធ​​

មេដឹកនាំប្រទេសកូរ៉េខាងងជើង លោក គីម ជុងអ៊ុន ( Kim Jong Un) បានណែនាំសហគ្រាសរដ្ឋ​ឱ្យបង្កើនការផលិតគ្រាប់កាំភ្លើងធំបន្ថែមទៀតដើម្បីពង្រីកអំណាចប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុននៅថ្ងៃទី០៧ខែឧសភានេះ។

(រូបភាព៖ KCNA)

​ដោយដកស្រង់​ពី​ស្ថានីយ៍ទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើងដែលបាន​រាយការណ៍កាលពីថ្ងៃពុធថា លោក គីមបាន ទៅទស្សនាសហគ្រាស​ផលិត​គ្រាប់បែកធំៗដែលត្រូវបានត្រួតពិនិត្យដោយគណៈកម្មការសេដ្ឋកិច្ចទីពីរ ខណៈគណៈកម្មាការនេះទទួលខុសត្រូវលើឧស្សាហកម្មយោធា។ របាយការណ៍បាននិយាយថា ដោយសារតែការខិតខំប្រឹងប្រែងធ្វើទំនើបកម្ម គ្រាប់កាំភ្លើងកំពុងត្រូវបានផលិតក្នុងកម្រិតមួយដែលស្មើនឹង ៤ ដងនៃកម្រិតមធ្យមប្រចាំឆ្នាំ និងជិតពីរដងនៃកម្រិតកំពូលប្រចាំឆ្នាំ។

បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ការអត្ថាធិប្បាយរបស់លោក គីម គឺលោករំពឹងថានឹងផលិតគ្រាប់ផ្លោងកាន់តែច្រើន ហើយថាលោកសង្ឃឹមថានឹងរួមចំណែកដល់ការពង្រីកអំណាចប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។ ជាមួយគ្នានេះលោក ហាក់ដូចជាមានបំណងបន្តកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីខាងផ្នែកយោធា។

ទីភ្នាក់ងារសារព័ត៌មាន Reuters និងអង្គភាពស៊ើបអង្កេតមួយបានរាយការណ៍កាលពីខែមុនថា កូរ៉េខាងជើងបានផ្តល់ឲ្យរុស្ស៊ីនូវគ្រាប់កាំភ្លើងធំពី ៤ ទៅ ៦ លានគ្រាប់ក្នុងអំឡុងពេលជាង ១ ឆ្នាំកន្លះរហូតដល់ខែមីនាឆ្នាំ២០២៥នេះ៕

(រូបភាព៖ KCNA)
(រូបភាព៖ KCNA)

អត្ថបទ៖ ប៊ុន សុភាព

The post លោក គីម ជុងអ៊ុន ជំរុញផលិត​កម្ម​គ្រាប់កាំភ្លើង​ដើម្បី​ពង្រីកអំណាច​ប្រយុទ្ធ​​ appeared first on Kampuchea Thmey Daily.