រុស្ស៊ី បញ្ជាក់ថា ប្រធានាធិបតី ពូទីន នឹងធ្វើដំណើរ ទៅកាន់ប្រទេសចិន នៅក្នុងខែសីហា
បរទេស៖ វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅចុងខែសីហា និងដើមខែកញ្ញា ដោយឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច របស់មេដឹកនាំចិនលោក ស៊ី ជីនពីង ទៅកាន់ប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ដើម្បីចូលរួមពិធីបុណ្យរំលឹកទិវាជ័យជំនះក្នុងសង្គ្រាមលោកលើកទីពីរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក ពូទីន គឺលោក Yuri Ushakov បានប្រាប់អ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ចនេះនឹងក្លាយជាផ្នែកមួយនៃ “ប្រពៃណីដ៏ល្អ” ដែលលោក ស៊ី ជិនពីង ធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ដើម្បីចូលរួមការអបអរសាទរជ័យជំនះរបស់រុស្ស៊ីលើណាស៊ីអាល្លឺម៉ង់ក្នុងខែឧសភា ឆ្នាំ១៩៤៥ ហើយលោក ពូទីន ធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមព្រឹត្តិការណ៍ដែលបង្ហាញពីការបរាជ័យរបស់សម្ព័ន្ធមិត្តរបស់ជប៉ុន។ លោក Ushakov បាននិយាយថា “នេះគឺជាករណីកាលពី ១០ឆ្នាំមុនក្នុងឆ្នាំ ២០១៥ ហើយរឿងនេះនឹងកើតឡើងនៅឆ្នាំនេះ” ។ នៅថ្ងៃទី ៣ ខែកញ្ញា ទីក្រុងប៉េកាំងគ្រោងនឹងរៀបចំព្រឹត្តិការណ៍រំលឹកខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ ដែលប្រទេសចិនហៅថាជា “សង្រ្គាមនៃការតស៊ូប្រឆាំងនឹង

បរទេស៖ វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅចុងខែសីហា និងដើមខែកញ្ញា ដោយឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច របស់មេដឹកនាំចិនលោក ស៊ី ជីនពីង ទៅកាន់ប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ដើម្បីចូលរួមពិធីបុណ្យរំលឹកទិវាជ័យជំនះក្នុងសង្គ្រាមលោកលើកទីពីរ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក ពូទីន គឺលោក Yuri Ushakov បានប្រាប់អ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ចនេះនឹងក្លាយជាផ្នែកមួយនៃ “ប្រពៃណីដ៏ល្អ” ដែលលោក ស៊ី ជិនពីង ធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ដើម្បីចូលរួមការអបអរសាទរជ័យជំនះរបស់រុស្ស៊ីលើណាស៊ីអាល្លឺម៉ង់ក្នុងខែឧសភា ឆ្នាំ១៩៤៥ ហើយលោក ពូទីន ធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមព្រឹត្តិការណ៍ដែលបង្ហាញពីការបរាជ័យរបស់សម្ព័ន្ធមិត្តរបស់ជប៉ុន។
លោក Ushakov បាននិយាយថា “នេះគឺជាករណីកាលពី ១០ឆ្នាំមុនក្នុងឆ្នាំ ២០១៥ ហើយរឿងនេះនឹងកើតឡើងនៅឆ្នាំនេះ” ។ នៅថ្ងៃទី ៣ ខែកញ្ញា ទីក្រុងប៉េកាំងគ្រោងនឹងរៀបចំព្រឹត្តិការណ៍រំលឹកខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ ដែលប្រទេសចិនហៅថាជា “សង្រ្គាមនៃការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន” ។
នៅឆ្នាំ ២០១៥ប្រទេសចិនបានប្រារព្ធខួបលើកទី ៧០ នៃតួនាទីរបស់ខ្លួន ក្នុងការបរាជ័យរបស់ប្រទេសជប៉ុន ជាមួយនឹងក្បួនដង្ហែរយោធាដ៏ធំ ដែលមានទាហានជាង ១២.០០០ នាក់ សម្ភារៈយោធា ៥០០ និងយន្តហោះយោធា ២០០គ្រឿង៕
ប្រែសម្រួលៈ ណៃ តុលា