រុស្សីប្រកាសបទ ឈប់បាញ់គ្នា នៅចំថ្ងៃបុណ្យ Easter

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសផ្អាកបាញ់គ្នា នៅចំថ្ងៃបុណ្យEasterជាមួយនឹងយោធាអ៊ុយក្រែន ដែលគ្រោងនឹងចាប់ផ្តើមនៅម៉ោង ១៨៖០០នាទីម៉ោងនៅទីក្រុងមូស្គូ នៅថ្ងៃសៅរ៍ និងមានរយៈពេលរហូតដល់ពាក់ កណ្តាលអធ្រាត្រនៅថ្ងៃទី ២១ ខែមេសា។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ ក្នុង​ពេល​ជួប​ជាមួយ ​ប្រធាន ​អគ្គសេនាធិការ Valery Gerasimov ក្នុង​ទីក្រុង​មូស្គូហើយលោក Putin បានសម្តែងក្តីសង្ឃឹមថា ទីក្រុងគៀវនឹងបង្ហាញពីសុច្ឆន្ទៈ និងប្រកាន់ខ្ជាប់នូវបទឈប់បាញ់នេះ ដូចគ្នាផងដែរ។ លោក​បាន​បន្ត​ថា​៖​ទន្ទឹម​នឹង​នេះ កងទ័ព​របស់​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ ដើម្បី​ឆ្លើយ​តប​ចំពោះ​ ការ​រំលោភ​បំពាន ឬ​ការ​បង្កហេតុ​របស់​សត្រូវ​ចំពោះ​សកម្មភាព​ឈ្លាន ពាន​ណាមួយ​ដដែល។ បន្ថែមពីនោះលោក Putin បានបញ្ជាក់ថា ប្រតិកម្មរបស់អ៊ុយក្រែន ចំពោះបទឈប់បាញ់ នឹងក្លាយជាការចង្អុលបង្ហាញ យ៉ាងច្បាស់ថាតើទីក្រុងគៀវមានឆន្ទៈដោយស្មោះ ក្នុងការចូលរួមក្នុង ការចរចាដើម្បីបញ្ចប់ជម្លោះដែរឬទេ។ លោកប្រធានាធិបតីរុស្សី បានលើកឡើងពីបទឈប់បាញ់ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលរយៈពេល៣០ថ្ងៃ ដែលឈ្មួញកណ្តាលសហរដ្ឋអាមេរិក បានយល់ ព្រមកាលពីថ្ងៃទី១៨ខែមីនា ប៉ុន្តែបានចោទប

រុស្សីប្រកាសបទ ឈប់បាញ់គ្នា នៅចំថ្ងៃបុណ្យ Easter

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសផ្អាកបាញ់គ្នា នៅចំថ្ងៃបុណ្យEasterជាមួយនឹងយោធាអ៊ុយក្រែន ដែលគ្រោងនឹងចាប់ផ្តើមនៅម៉ោង ១៨៖០០នាទីម៉ោងនៅទីក្រុងមូស្គូ នៅថ្ងៃសៅរ៍ និងមានរយៈពេលរហូតដល់ពាក់ កណ្តាលអធ្រាត្រនៅថ្ងៃទី ២១ ខែមេសា។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ ក្នុង​ពេល​ជួប​ជាមួយ ​ប្រធាន ​អគ្គសេនាធិការ Valery Gerasimov ក្នុង​ទីក្រុង​មូស្គូហើយលោក Putin បានសម្តែងក្តីសង្ឃឹមថា ទីក្រុងគៀវនឹងបង្ហាញពីសុច្ឆន្ទៈ និងប្រកាន់ខ្ជាប់នូវបទឈប់បាញ់នេះ ដូចគ្នាផងដែរ។

លោក​បាន​បន្ត​ថា​៖​ទន្ទឹម​នឹង​នេះ កងទ័ព​របស់​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ ដើម្បី​ឆ្លើយ​តប​ចំពោះ​ ការ​រំលោភ​បំពាន ឬ​ការ​បង្កហេតុ​របស់​សត្រូវ​ចំពោះ​សកម្មភាព​ឈ្លាន ពាន​ណាមួយ​ដដែល។

បន្ថែមពីនោះលោក Putin បានបញ្ជាក់ថា ប្រតិកម្មរបស់អ៊ុយក្រែន ចំពោះបទឈប់បាញ់ នឹងក្លាយជាការចង្អុលបង្ហាញ យ៉ាងច្បាស់ថាតើទីក្រុងគៀវមានឆន្ទៈដោយស្មោះ ក្នុងការចូលរួមក្នុង ការចរចាដើម្បីបញ្ចប់ជម្លោះដែរឬទេ។

លោកប្រធានាធិបតីរុស្សី បានលើកឡើងពីបទឈប់បាញ់ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលរយៈពេល៣០ថ្ងៃ ដែលឈ្មួញកណ្តាលសហរដ្ឋអាមេរិក បានយល់ ព្រមកាលពីថ្ងៃទី១៨ខែមីនា ប៉ុន្តែបានចោទប្រកាន់អ៊ុយក្រែនថា បានរំលោភវបំពានទៅលើកិច្ចព្រមព្រៀង នេះជាច្រើនដងមកហើយ៕

ប្រែសម្រួល៖ស៊ុនលី