រាល់ពេលទិញសម្ភារថ្មីចូលផ្ទះ ជនជាតិដើមភាគតិចនៅមណ្ឌលគិរី តែងធ្វើពិធីសែនព្រេនសុំក្តីសុខ

ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី នៅតែប្រកាន់ខ្ជាប់វប្បធម៌ប្រពៃណី ការសែនព្រេន ដើម្បីសុំសុខសប្បាយ លាភជ័យ និងបញ្ចៀសពីជំងឺតម្កាត់ផ្សេងៗ។ The post រាល់ពេលទិញសម្ភារថ្មីចូលផ្ទះ ជនជាតិដើមភាគតិចនៅមណ្ឌលគិរី តែងធ្វើពិធីសែនព្រេនសុំក្តីសុខ appeared first on Kampuchea Thmey Daily.

រាល់ពេលទិញសម្ភារថ្មីចូលផ្ទះ ជនជាតិដើមភាគតិចនៅមណ្ឌលគិរី តែងធ្វើពិធីសែនព្រេនសុំក្តីសុខ

ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី នៅតែប្រកាន់ខ្ជាប់វប្បធម៌ប្រពៃណី ការសែនព្រេន ដើម្បីសុំសុខសប្បាយ លាភជ័យ និងបញ្ចៀសពីជំងឺដម្កាត់ផ្សេងៗ។ តួយ៉ាង រាល់ពេលដែលទិញសម្ភារប្រើប្រាស់ចូលផ្ទះ មិនថាជារបស់ថ្មី ឬមួយទឹកនោះទេ ក្នុងនាមជនជាតិដើមភាគតិច ពួកគេតែងធ្វើពិធីសុំលាភជ័យ​ និងបន់ស្រន់សុំសេចក្តីសុខជាដើម។

ជាក់ស្ដែងប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លោក កន ញ្អាន អាយុ៥២ឆ្នាំ បានប្រាប់«កម្ពុជាថ្មី»ថា ក្នុងនាមគាត់ជាជនជាតិដើមភាគតិចព្នងមួយរូប តែងតែប្រកាន់ខ្ជាប់ប្រពៃណីទំនៀមទម្លាប់វប្បធម៌ដែលបានបន្សល់ទុកតាំងពីដូនតាមកម្ល៉េះ។


លោកថា៖« អ្វីដែលសំខាន់នោះ គឺយើងមានទម្លាប់មួយឱ្យតែទិញរបស់របរចូលក្នុងផ្ទះមិនថារបស់របរតូចធំ ចាស់ ឬក៏ថ្មីនោះទេ គឺពួកយើងត្រូវតែសែនព្រេន សុំលាភ សុំជ័យ សុំសេចក្ដីសុខសប្បាយ ហើយពួកយើងជឿថារបស់របរទាំងនោះ បង្កើនក្ដីសុខសប្បាយថែរក្សាម្ចាស់ថ្មី កុំឱ្យមានជំងឺដង្កាត់ផ្សេងៗមកបៀតបៀន»។

បើតាមជនជាតិដើមភាគតិចរូបនេះ ការដាក់ដង្វាយសែនព្រេន សែនរបស់របរចូលផ្ទះនោះ តាមទម្លាប់ពួកគាត់ត្រូវដាក់មាន់មួយគូ ស្រាមួយពាង និងនំនេកផ្លែឈើផ្សេងបន្ថែមទៀត។ លោក ញ្អាន បានប្រាប់ឱ្យដឹងទៀតថា អ្វីដែលគួរឱ្យកត់សម្គាល់​ ជាទំនៀមទម្លាប់ បើសិនជាអ្នកភូមិបានទិញសម្ភារនៅក្បែរភូមិ ឬទិញពីអ្នកជិតខាង អ្នកទិញនោះនឹងត្រូវស្ងោមាន់មួយជូនទៅម្ចាស់ដើម ដើម្បីសុំពរជ័យ សុំលាភចូលផ្ទះ។

ការប្រារព្ធពិធីសែនព្រេនបែបប្រពៃណីរបស់ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី គេសង្កេតឃើញមានការប្រារព្ធប្រកាន់ភ្ជាប់យ៉ាងខ្ជាប់ខ្ជួន ទោះបីជាការប្រារឰនោះបែបបុរាណយ៉ាងណាក៏ដោយ៕

អត្ថបទ៖រៀម សុខហេង

The post រាល់ពេលទិញសម្ភារថ្មីចូលផ្ទះ ជនជាតិដើមភាគតិចនៅមណ្ឌលគិរី តែងធ្វើពិធីសែនព្រេនសុំក្តីសុខ appeared first on Kampuchea Thmey Daily.