រាជធានី​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់​លេខ​២ លើ​ពិភពលោក ជា​ទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​ពេលរាត្រី

រាជធានីភ្នំពេញ​របស់​ព្រះរាជាណាចក្រកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជា​ទីក្រុង​ប្រជុំ​ដោយភាពរីករាយនៅពេលរាត្រី The post រាជធានី​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់​លេខ​២ លើ​ពិភពលោក ជា​ទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​ពេលរាត្រី appeared first on Kampuchea Thmey Daily.

រាជធានី​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់​លេខ​២ លើ​ពិភពលោក ជា​ទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​ពេលរាត្រី

រាជធានីភ្នំពេញ​របស់​ព្រះរាជាណាចក្រកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជា​ទីក្រុង​ប្រជុំ​ដោយភាពរីករាយនៅពេលរាត្រី។

នេះ​បើ​តាម​ការ​ផ្សាយ​ដោយ VISA2FLY ដក​ស្រង់​ដោយ SEA Infographics ។ ចំណាត់​ថ្នាក់​នេះ ត្រូវបានចាត់ដោយ VISA2FLY ក្នុងចំណោមរាជធានីនិងទីក្រុងនៃបណ្ដាប្រទេសជុំវិញពិភពលោក ចំនួន១៤ រួមមាន លេខ១បានទៅលើទីក្រុងបាងកក ប្រទេសថៃ លេខ២ រាជធានីភ្នំពេញ ប្រទេសកម្ពុជា លេខ៣ ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៉ី លេខ៤ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម លេខ៥ទីក្រុងហូជីមីញ ប្រទេសវៀតណាម លេខ៦ទីក្រុងអ៉ីនស្តេនប៊ុល ប្រទេសតួកគី លេខ៧ទីក្រុងឡាស វេហ្កាស សហរដ្ឋអាមេរិក លេខ៨ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់លេខ៩ទីក្រុង អ៉ីប៊ីហ្សា ប្រទេសអេស្ប៉ាញលេខ១០ ទិីក្រុង. ម៉ាយយ៉ាមី សហរដ្ឋអាមេរិក លេខ១១ទីក្រុងតូក្យូ ប្រទេសជប៉ុន លេខ១២ទីក្រុងរីយ៉ូដឺ ហ្សាណេរ៉ូ ប្រទេសប្រេស៉ីល លេខ១៣ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងលេខ១៤ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។

រាជធានីភ្នំពេញដែលជាបេះដូងប្រទេសកម្ពុជា ក៏ធ្លាប់បានជាប់ក្នុងចំណាត់ថ្នាក់លេខ៩ នៃគោលដៅទេសចរណ៍ពេញនិយមទាំង១០ នៅ​លើ​ពិភពលោក សម្រាប់ឆ្នាំ២០២៤ ផងដែរ ខណៈគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី។

បន្ថែមលើនេះបើតាម Tripadvisor រាជធានីភ្នំពេញ ក៏បានជាប់ជាទិសដៅពេញនិយមបំផុតទាំង ២៥ទីក្រុង នៅលើ​ពិភពលោក សម្រាប់ឆ្នាំ២០២៥។

គួរ​បញ្ជាក់​ដែរ​ថា ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះផងដែរ រាជធានីភ្នំពេញបានឈ្នះរាជធានី និងទីក្រុងធំៗបំផុតរបស់ពិភពលោក ជាគោលដៅកម្សាន្តពេលរាត្រីដ៏ទាក់ទាញបំផុតទីពីរ ដែលនេះក៏ពាក់ព័ន្ធនឹងការបើកដំណើរការសាកល្បងនៃផ្លូវថ្មើជើង (Walk Street) រៀងរាល់ចុងសប្តាហ៍កន្លងទៅចាប់ពីម៉ោង០៦ល្ងាច ដល់ម៉ោង១១យប់ កាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ដែលបាននិងកំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តកាន់តែច្រើនឡើងៗ៕

ដោយ ៖ ស្រីរ័ត្ន

The post រាជធានី​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់​លេខ​២ លើ​ពិភពលោក ជា​ទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​ពេលរាត្រី appeared first on Kampuchea Thmey Daily.