រថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន Royal Railway ចំនួន ៣៦ គ្រឿងទៀត បានមកដល់កម្ពុជា
នេះជាការមកដល់លើកទី២ នៃទូរថភ្លើង ដែលក្រុមហ៊ុន Royal Railway បានបញ្ជាទិញពីប្រទេសចិន... The post រថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន Royal Railway ចំនួន ៣៦ គ្រឿងទៀត បានមកដល់កម្ពុជា appeared first on Kampuchea Thmey Daily.
ទូរថភ្លើងដឹកទំនិញថ្មីដែលក្រុមហ៊ុន Royal Railway បានបញ្ជាទិញពីប្រទេសចិនចំនួន ៣៦ គ្រឿង បន្ថែមទៀត បានដឹកមកដល់កំពង់ផែខេត្តព្រះសីហនុ និងលើកដាក់ចុះពីនាវានៅយប់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ដើម្បីពង្រឹងបន្ថែមនូវសេវាកម្មដឹកជញ្ជូនតាមរថភ្លើងក្នុងប្រទេសកម្ពុជា។
នេះជាការមកដល់លើកទី២ នៃទូរថភ្លើង ដែលក្រុមហ៊ុន Royal Railway បានបញ្ជាទិញពីប្រទេសចិនសរុបចំនួន ២២១ គ្រឿង ដែលលើកទី១ បានមកដល់កាលពីថ្ងៃទី ០១ ខែធ្នូ ចំនួន ៦០ គ្រឿង រួចមកហើយ ខណៈជើងទី ៣ នឹងមានរថភ្លើងចំនួន ៤៤ គ្រឿងទៀត នឹងមកដល់នៅដើមខែ មករា ឆ្នាំ ២០២៥។ ចំណែកទូកបន្ថែមផ្សេងៗទៀតនឹងមក ដល់ក្នុងប៉ុន្មានខែបន្ទាប់។
ទូរថភ្លើងដែលផលិតនៅប្រទេសចិននេះមានសមត្ថភាពសម្រាប់ការផ្គត់ផ្គង់ការដឹកជញ្ជូនដូចជាកុងតឺន័រ គ្រឿងចក្រ ឬសម្ភារៈសំណង់ ខ្សាច់ ឬទំនិញផ្សេងៗ រថភ្លើងដឹកទំនិញទាំងនេះនឹងជាការឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។
មុនពេលចូលបម្រើសេវាកម្ម រថភ្លើងដឹកទំនិញទាំង ៣៦គ្រឿង នឹងត្រូវបានធ្វើតេស្តប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងពេលបម្រើសេវាកម្មជូនដល់អតិថិជន រួចនឹងដាក់ឱ្យដំណើរសេវាកម្មចាប់ពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤៕
The post រថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន Royal Railway ចំនួន ៣៦ គ្រឿងទៀត បានមកដល់កម្ពុជា appeared first on Kampuchea Thmey Daily.