យោធាហ្វីលីពីន និងអាមេរិក ធ្វើសមយុទ្ធរួមគ្នាលើកទី៥ក្នុងដែនសមុទ្រចិនខាងត្បូង
ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាជាលើកទីប្រាំនៅក្នុងសមុទ្រចិនខាងត្បូង ដែល កងកម្លាំងប្រដាប់អាវុធរបស់ទីក្រុង... The post យោធាហ្វីលីពីន និងអាមេរិក ធ្វើសមយុទ្ធរួមគ្នាលើកទី៥ក្នុងដែនសមុទ្រចិនខាងត្បូង appeared first on Kampuchea Thmey Daily.
ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាជាលើកទីប្រាំនៅក្នុងសមុទ្រចិនខាងត្បូង ដែល កងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងម៉ានីល និយាយថា ជាសកម្មភាពទំនងជាធ្វើឱ្យចិនខឹងសម្បារ។ យោងការចេញផ្សាយរបស់សារព័ត៌មាន CNAនៅថ្ងៃទី២០ខែមករានេះ។
យោធាហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរៀបចំ «សកម្មភាពសហប្រតិបត្តិការដែនសមុទ្រ» ជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ជាលើកទីមួយសម្រាប់ឆ្នាំនេះ និងជារួមលើកទីប្រាំចាប់តាំងពីការចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាក្នុងឆ្នាំ ២០២៣។
សមយុទ្ធរួមគ្នាក្នុងដែនសមុទ្រនេះ រួមមានការចូលរួមពីនាវា Carl Vinson Carrier Strike Group របស់សហរដ្ឋអាមេរិក នាវាពិឃាតបំពាល់មីស៊ីល២គ្រឿងដឹកមុខ ឧទ្ធម្ភាគចក្រ២គ្រឿង និងយន្តហោះ F-18 Hornet ២គ្រឿង។ ភាគីហ្វីលីពីនបានដាក់ពង្រាយនាវាចម្បាំង Antonio Luna នាវាល្បាត Andres Bonifacio យន្តហោះចម្បាំង FA-50 ចំនួន២គ្រឿង កងទ័ពអាកាសផ្នែកជួយសង្គ្រោះនិងរុករក។ យោធាហ្វីលីពីន បាននិយាយថា សមយុទ្ធនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រទ្វេភាគី និងអន្តរប្រតិបត្តិការ។
គួរបញ្ជាក់ថា ការចូលរួមផ្នែកសន្តិសុខរវាងសម្ព័ន្ធមិត្តទាំងពីរបានកើនទ្បើង ក្រោយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ដែលបានជំរុញទំនាក់ទំនងឱ្យកាន់តែខិតទៅជិតទីក្រុងវ៉ាស៊ីនតោន អនុញ្ញាតឱ្យមានការពង្រីកមូលដ្ឋានយោធាដែលកងកម្លាំងអាមេរិកអាចចូលបាន រួមទាំងកន្លែងប្រឈមមុខនឹងកោះតៃវ៉ាន់ផងដែរ។
សមយុទ្ធរួមគ្នាលើកនេះរបស់ពួកគេបានកើតឡើងនៅពេលដែលហ្វីលីពីនឃើញវត្តមានរបស់នាវាឆ្មាំឆ្នេរសមុទ្រចិននៅក្នុងតំបន់ដែនសមុទ្ររបស់ខ្លួន រួមទាំងកប៉ាល់ប្រវែង ១៦៥ម៉ែត្រ និងថា វាជា «សត្វចម្លែក» ចំពោះទំហំរបស់វា។
ពាក់ព័ន្ធបញ្ហានេះស្ថានទូតចិននៅទីក្រុងម៉ានីលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេកាលពីចុងសប្តាហ៍៕
អត្ថបទ៖ ប៊ុន សុភាព
The post យោធាហ្វីលីពីន និងអាមេរិក ធ្វើសមយុទ្ធរួមគ្នាលើកទី៥ក្នុងដែនសមុទ្រចិនខាងត្បូង appeared first on Kampuchea Thmey Daily.