ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់
ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់... The post ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់ appeared first on Kampuchea Thmey Daily.

អ្នកបើកបរម៉ូតូ ២ គ្រឿង មិនដឹងបើកក្នុងល្បឿនប៉ុន្មាននោះទេ បើកបញ្ច្រាសទិសគ្នា បានពន្លះគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៥៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ១០៤ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងប្រមាណជាង ១០ យប់ គាត់បានបិទទ្វារផ្ទះ រួចចូលសម្រាក។ មួយសន្ទុះក្រោយមក ក៏ឮសូរដូចរន្ទះបាញ់តែម្ដង ភ្លាមៗ គាត់បានរត់ចេញមកខាងក្រៅមកមើល ឃើញថាមានមនុស្សប្រុសចំនួន ២ នាក់ និងម៉ូតូ ២ គ្រឿង ដែលមួយគ្រឿងជាម៉ូតូម៉ាក Honda Dream សង់ ឆ្នាំ ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IJ-7579 និងមួយគ្រឿងទៀត Honda Dream ពាក់ស្លាកលេខ 1AJ-0169 សង្ស័យបើកបញ្ច្រាសទិសដៅគ្នា បានដេកដួលនៅលើផ្លូវ ហើយស្ថានភាពម៉ូតូវិញខូចខាតមួយកំណាត់ផ្នែកខាងមុខមើលលែងយល់។ ភ្លាមនោះ គាត់បានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់មកកន្លែងកើតហេតុ ដើម្បីជួយជនរងគ្រោះ តែជាអកុសលមានម្នាក់បានស្លាប់បាត់ទៅហើយ ចំណែកម្នាក់ទៀតដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការវាស់វែងយកម៉ូតូរក្សាទុក និងប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង

The post ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់ appeared first on Kampuchea Thmey Daily.