ម៉ាសេដ្វានប្រកាសកាន់ទុក្ខជាតិ២ថ្ងៃ ក្រោយភ្លើងឆេះក្លិបបង្កឲ្យស្លាប់និងរបួសជាង២០០នាក់
អគ្គីភ័យដ៏ធំមួយឆាបឆេះក្លឹបរាត្រីដែលមានមនុស្សច្រើនកកកុញនៅប្រទេសម៉ាសេដ្វានខាងជើង (North Macedonia )កាលពីថ្ងៃអាទិត្យសម្លាប់មនុស្ស ៥៩ នាក់... The post ម៉ាសេដ្វានប្រកាសកាន់ទុក្ខជាតិ២ថ្ងៃ ក្រោយភ្លើងឆេះក្លិបបង្កឲ្យស្លាប់និងរបួសជាង២០០នាក់ appeared first on Kampuchea Thmey Daily.

អគ្គីភ័យដ៏ធំមួយឆាបឆេះក្លឹបរាត្រីដែលមានមនុស្សច្រើនកកកុញនៅប្រទេសម៉ាសេដ្វានខាងជើង (North Macedonia ) ក្នុងតំបន់បាល់កង់អឺរ៉ុបខាងកើតកាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្ស ៥៩នាក់ និងរបួស១៥៥នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៧ខែមីនានេះ។

លោក Arben Taravari រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា ចំនួនអ្នកស្លាប់ទំនងកើនឡើងបន្ថែមទៀត ដោយអ្នករងរបួសចំនួន២០នាក់នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ខណៈរដ្ឋាភិបាលបានប្រកាសកាន់ទុក្ខជាតិចំនួនប្រាំពីរថ្ងៃ។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកព្រលឹមនៅក្នុងទីក្រុង Kocani ភាគខាងកើតប្រទេស បានធ្វើឱ្យយុវជនភាគច្រើនស្លាប់ និងរបួសដោយសារការរលាក ស្រូបផ្សែងភ្លើង និងការរត់ជាន់គ្នាពេលព្យាយាមរត់គេចចេញពីភ្លើងទៅកាន់ច្រកចេញដែលមានតែមួយប៉ុណ្ណោះ ដែលមានទាំងមនុស្សអាយុក្រោម១៦ឆ្នាំស្ថិតក្នុងចំណោមអ្នករងគ្រោះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Panche Toshkovski បានឲ្យដឹងថាមាន មនុស្ស១៥នាក់ត្រូវចាប់ខ្លួនដើម្បីសាកសួរបន្ទាប់ពីការត្រួតពិនិត្យបឋមបង្ហាញថា ក្លឹបកំពុងដំណើរការដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវនិងអាចជាប់ពាក់ព័ន្ធនឹងការស៊ីសំណូកនិងអំពើពុករលួយ ដោយសារចំនួនមនុស្សនៅក្នុងក្លឹបគឺមានចំនួនទ្វេដងនៃសម្ថភាពរបស់ក្លឹបដែលអាចផ្ទុកបាន។

គួរបញ្ជាក់ថាអគ្គិសភ័យនេះគឺជាសោកនាដកម្មដ៏អាក្រក់បំផុតនាពេលថ្មីៗនេះ ដែលបានកើតឡើងចំពោះប្រទេសមានចំនួនប្រជាជនតិចជាង ២លាននាក់នេះ ហើយក៏ជាហេតុការណ៍ភ្លើងឆេះក្លឹបរាត្រីដ៏សាហាវចុងក្រោយបំផុតនៅជុំវិញពិភពលោកផងដែរ។
សោកនាដកម្មនេះក៏មានការចូលរួមរំលែកទុក្ខពីថ្នាក់ដឹកនាំជុំវិញទ្វីបអឺរ៉ុបក៏ដូចជាពីការិយាល័យរបស់សម្តេចប៉ាប Francis, ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelenskyy ផងដែរ។
ជាមួយគ្នានេះ រដ្ឋាភិបាលប្រទេសនេះក៏បានទទួលយកការផ្តល់ជំនួយពីប្រទេសជិតខាងមួយចំនួន រួមមានប៊ុលហ្គារី ក្រិក ស៊ែប៊ី និងតួកគី ដើម្បីបញ្ជូនអ្នកជំងឺដែលមានរបួសគំរាមកំហែងដល់អាយុជីវិតទៅព្យាបាលនៅប្រទេសទាំងនោះ៕






អត្ថបទ៖ ប៊ុន សុភាព
The post ម៉ាសេដ្វានប្រកាសកាន់ទុក្ខជាតិ២ថ្ងៃ ក្រោយភ្លើងឆេះក្លិបបង្កឲ្យស្លាប់និងរបួសជាង២០០នាក់ appeared first on Kampuchea Thmey Daily.