មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

មេទ័ពអ៊ីរ៉ង់លោក Hossein Salami ប្រកាសក្តែងៗថា ប្រទេសនេះនឹងមិនឱនក្បាលចំពោះប្រទេសណាឡើយ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសង្គ្រាម... The post មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ appeared first on Kampuchea Thmey Daily.

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

មេទ័ពអ៊ីរ៉ង់លោក Hossein Salami ប្រកាសក្តែងៗថា ប្រទេសនេះនឹងមិនឱនក្បាលចំពោះប្រទេសណាឡើយ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសង្គ្រាម។

មេទ័ពអ៊ីរ៉ង់លោក Hossein Salami (រូបថត៖ Getty)

តាមការចុះផ្សាយរបស់ RT, មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានប្រកាសបែបនេះ អំឡុងកិច្ចប្រជុំមេបញ្ជាការ IRGC នៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃអាទិត្យទី៦ខែមេសាឆ្នាំ២០២៥។

លោកនិយាយថា អ៊ីរ៉ង់ «មិនខ្លាចសង្គ្រាមឡើយ ប៉ុន្តែយើងក៏មិនចាប់ផ្តើមមុនដែរ។ យើងត្រៀមរួចជាស្រេចដើម្បីឆ្លើយតប បើនរណាមករករឿងមុន។ យើងបានរៀបចំយុទ្ធសាស្រ្តយ៉ាងល្អ ដើម្បីកម្ចាត់សត្រូវ និងដើម្បីបំផ្លាញរាល់ប្រតិបត្តិការឬការវាយប្រហារដោយផ្ទាល់»។

ទ័ពអ៊ីរ៉ង់ (រូបថត៖ AP)

ដ្បិតមិនបញ្ជាក់ចំឈ្មោះ ប៉ុន្តែគេដឹងថា ការគំរាមរបស់មេទ័ពរូបនេះគឺសំដៅទៅប្រទេសអ៊ីស្រាអែល ដែលជាសត្រូវធំបំផុតមួយរបស់អ៊ីរ៉ង់។

រម្លឹកទៅកាលពីខែមេសាឆ្នាំមុន ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរីបានបណ្តាលឲ្យមន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូប បាត់បង់ជីវិត ហើយនោះគឺជាអ្វីដែលលោក ​Salami អះអាងថា បង្ហាញពីការចាប់ផ្តើមនៃការប្រឈមមុខដាក់គ្នាជាសកលនៅតំបន់មជ្ឈិមបូព៌ា។

សព្វាវុធអ៊ីរ៉ង់ (រូបថត៖ AP)

ក្រោយមកមិនបានប៉ុន្មានថ្ងៃផង អ៊ីរ៉ង់ក៏សងសឹកវិញ ដោយបញ្ជូនយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង និងមីស៊ីលរាប់រយគ្រាប់ បាញ់សន្ធាប់លើអ៊ីស្រាអែល ក្នុងទំហំដែលគេមិនធ្លាប់ឃើញពីមុន។

ក្នុងខែមករាឆ្នាំនេះ អ៊ីរ៉ង់ក៏បានព្រមានចំៗទៅអ៊ីស្រាអែលដែរថា សង្គ្រាមធំច្បាស់ជានឹងផ្ទុះឡើងជាក់ជាមិនខានឡើយ ប្រសិនបើទីក្រុងហ្ស៊េរុយសាឡិម នៅតែបើកការវាយប្រហារទីក្រុងតេហេរ៉ង់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Pezeshkian ថា អ៊ីរ៉ង់​ចង់​ចរចា​ជាមួយ​អាមេរិក​នៅ​ក្នុង​ឋានៈ​ស្មើ​គ្នា

The post មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ appeared first on Kampuchea Thmey Daily.