មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រកាសថា «សមរភូមិចាប់ផ្តើមហើយ! គ្មានការត្រាប្រណីទេ»
មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានព្រមានខ្លាំងៗទៅសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលថា «សមរភូមិចាប់ផ្តើមហើយ! គ្មានការត្រាប្រណីទេ»... The post មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រកាសថា «សមរភូមិចាប់ផ្តើមហើយ! គ្មានការត្រាប្រណីទេ» appeared first on Kampuchea Thmey Daily.

មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានព្រមានខ្លាំងៗទៅសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលថា «សមរភូមិចាប់ផ្តើមហើយ! គ្មានការត្រាប្រណីទេ»។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃពុធទី១៧ខែមិថុនាឆ្នាំ២០២៥ លោក Khamenei សរសេរថា «ក្នុងនាម Haidar ដ៏ថ្លៃថ្នូ ការសមរភូមិចាប់ផ្តើមហើយ! យើងត្រូវតែឆ្លើយតបយ៉ាងខ្លាំងក្លាបំផុតចំពោះរបប Zionist របស់ពួកភេរវករ។
ការព្រមានរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ កើតឡើងមិនយូរប៉ុន្មានបន្ទាប់ពី ប្រមុខសេតវិមាន ដូណាល់ ត្រាំ តម្រូវឲ្យលោកចុះចាញ់ដោយឥតលក្ខខណ្ឌ ហើយសហរដ្ឋអាមេរិក ក៏បានបញ្ជូនសព្វាវុធធុនធ្ងន់ ជាពិសេសគឺយន្តហោះចម្បាំងតែម្តង ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយអ៊ីស្រាអែល ប្រយុទ្ធនឹងទីក្រុងតេហេរ៉ង់។

លោក ត្រាំ បានបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារទី១៧ខែមិថុនាឆ្នាំ២០២៥ ដោយសរសេរថា «ត្រូវតែចុះចាញ់ដោយគ្មានលក្ខខណ្ឌ»។ ក្នុងការបង្ហោះជាបន្តបន្ទាប់នោះ ប្រធានាធិបតីអាមេរិកវ័យ៧៩ឆ្នាំរូបនេះក៏លើកឡើងដែរថា «ឥឡូវ យើងគ្រប់គ្រងផ្ទៃមេឃលើប្រទេសអ៊ីរ៉ង់បានទាំងស្រុងហើយ»។
ក្រោយមក យន្តហោះចម្បាំងអាមេរិក F-16, F-22 និង F-35 ក៏បានចាកចេញពីមូលដ្ឋានទ័ពអាកាស Lakenheath ភាគខាងកើតចក្រភពអង់គ្លេស ឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា។

ពាក់ព័ន្ធរឿងនេះ មន្ទីរបញ្ចកោណមិននិយាយអ្វីឡើយ ប៉ុន្តែ Reuters រាយការណ៍កាលពីថ្ងៃចន្ទថា អាមេរិកបានបញ្ជូនយន្តហោះចាក់ប្រេងទ្រង់ទ្រាយធំទៅកាន់មូលដ្ឋានអឺរ៉ុបរួចហើយ ដើម្បីប្រុងជើងការបញ្ជូនទៅតំបន់មជ្ឈិមបូព៌ា ស្របពេលស្ថានការណ៍កំពុងក្តៅគគុក។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកមានកម្លាំងយោធាដ៏ធំរួចទៅហើយនៅមជ្ឈិមបូព៌ា ពោលគឺមានកងទ័ពជិត ៥០ ០០០នាក់ រួមទាំងប្រព័ន្ធការពារដែនអាកាស យន្តហោះចម្បាំង និងនាវាចម្បាំងដែលអាចស្ទាក់ចាប់ និងបាញ់ទម្លាក់មីស៊ីលរបស់សត្រូវ ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី៖ អ៊ីស្រាអែល កំពុងបង្កហានិភ័យនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ
The post មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រកាសថា «សមរភូមិចាប់ផ្តើមហើយ! គ្មានការត្រាប្រណីទេ» appeared first on Kampuchea Thmey Daily.