មាស សុខសោភា ប្រាប់គន្លឹះប្រើខ្យល់ដង្ហើមបរិសុទ្ធ ទទួលបានសុខភាពល្អ
មាស សុខសោភា ប្រាប់គន្លឹះប្រើខ្យល់ដង្ហើមបរិសុទ្ធ ទទួលបានសុខភាពល្អ... The post មាស សុខសោភា ប្រាប់គន្លឹះប្រើខ្យល់ដង្ហើមបរិសុទ្ធ ទទួលបានសុខភាពល្អ appeared first on Kampuchea Thmey Daily.
តារាចម្រៀងសំនៀងផ្អែម អ្នកនាង មាស សុខសោភា ប្រាប់ពីគន្លឹះក្នុងការប្រើខ្យល់ដង្ហើមបរិសុទ្ធ ដើម្បីទទួលបានសុខភាពល្អ។
ប៉ុន្មានថ្ងៃនេះ ដោយនៅតាមតំបន់មួយចំនួន នៃប្រទេសកម្ពុជា ទទួលរងឥទ្ធិពលខ្យល់មិនបរិសុទ្ធនោះ ស្រាប់តែថ្មីៗ នេះ តារាស្រី អ្នកនាង មាស សុខសោភា បានចេញមកប្រាប់ពីគន្លឹះក្នុងការប្រើខ្យល់ដង្ហើមបរិសុទ្ធទៅកាន់អ្នកគាំទ្រ ដោយលើកឡើងថា «សូមថែសុខភាពទាំងអស់គ្នា រៀនប្រើខ្យល់ដង្ហើមបរិសុទ្ធរបស់ខ្លួនឯង ដោយយកអារម្មណ៍មកស្រូបចូលតាមខ្យល់ច្រមុះខាងឆ្វេង ហើយបញ្ចេញខ្យល់មកវិញតាមនោះ យើងនឹងទទួលបានខ្យល់បរិសុទ្ធរបស់ខ្លួនឯងល្ហើយៗ តិចៗ ត្រជាក់ នោះហើយជាខ្យល់ពិតដែលនៅក្នុងខ្លួនយើងហ្នឹងឯង»។
តារាស្រី មាស សុខសោភា បន្តថា «បម្រាម បើយើងនៅតែដកដង្ហើមនៅខាងក្រៅខ្លួនយើង គឺយើងនឹងទទួលនូវឥទ្ធិពលខ្យល់ពុល ហើយជឿមិនជឿ សូមធ្វើការពិសោធន៍ទៅដឹងហើយ អញ្ចឹងសូមចូលរួមតាមដានរៀនដកដង្ហើមបរិសុទ្ធដែលនៅក្នុងខ្លួនយើងគ្រប់គ្នាកុំឲ្យភ្លេចខ្យល់ដែលនៅចុងច្រមុះឲ្យសោះ ព្រោះខ្យល់បរិសុទ្ធរបស់យើងម្នាក់ៗ នេះ គឺជួយព្យាបាលនូវរោគទាំងឡាយបានច្រើនណាស់»។
កត់សម្គាល់ថា នេះមិនមែនជាលើកទី ១ ឡើយ ដែលតារាស្រី អ្នកនាង មាស សុខសោភា ចែករំលែកបទពិសោធ ឬ គន្លឹះក្នុងការថែទាំសុខភាពទៅកាន់មហាជនអ្នកគាំទ្រ។
គួរជម្រាបថា តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា ថ្វីត្បិតបច្ចុប្បន្នមានវ័យច្រើនបន្តិចមែន តែតារាស្រីរូបនេះ នៅតែក្រសោបបានទីផ្សារគាំទ្រ និងប្រជាប្រិយភាពមិនស្រុតចុះនោះឡើយ៕
អត្ថបទ ៖ ពិសី
The post មាស សុខសោភា ប្រាប់គន្លឹះប្រើខ្យល់ដង្ហើមបរិសុទ្ធ ទទួលបានសុខភាពល្អ appeared first on Kampuchea Thmey Daily.