មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម... The post មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម appeared first on Kampuchea Thmey Daily.

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

មន្ត្រី​ជំនាញ ធ្វើការ​ត្រួតពិនិត្យ និង​ឃាត់​រថយន្ត ១ គ្រឿង ដែល​ដឹក​ស៊ុត​មាន់​ចំនួន ៩៦ ០០០ គ្រាប់ នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​ភ្នំ​ដិន រួច​បន្ត​ទៅ​លក់​ចែកចាយ​នៅ​ស្រុក​បរិបូណ៍ ខេត្ត​កំពង់ឆ្នាំង ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់។

កាលពី​វេលា​ម៉ោង ១៣ និង ០៥ នាទី ថ្ងៃ​ទី ០៦ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង ចុះ​ប្រតិបត្តិការ ដោយ​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្ដែង​លើ​ការ​ដឹកជញ្ជូន​សត្វ និង​ផលិតផល​សត្វ ក្នុង​រថយន្ត ១ គ្រឿង ម៉ាក HYUNDIA ពាក់​ស្លាក​លេខ ភ្នំពេញ ៣F-៥៤៩១ ឃាត់​នៅ​លើ​ផ្លូវជាតិ​លេខ ៥ ជិត​រង្វង់​មូល​រូបសំណាក​ឆ្នាំងដី ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។

កិច្ច​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ បាន​រក​ឃើញ​ស៊ុត​មាន់​ចំនួន ៣២០ ដុំ ស្មើនឹង ៩៦ ០០០ គ្រាប់ ដែល​ស៊ុត​មាន់​ទាំងអស់​នេះ បាន​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​ភ្នំដិន ស្រុក​គីរីវង់ ខេត្ត​តាកែវ រួច​ដឹក​ជញ្ជូន​បន្ត​ទៅ​លក់​ចែកចាយ នៅ​ស្រុក​បរិបូណ៍ ខេត្ត​កំពង់ឆ្នាំង ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់។

បច្ចុប្បន្ន បទល្មើស និង​វត្ថុ​តាង ត្រូវ​បាន​នាំ​យក​ទៅ​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ ពិសី

The post មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម appeared first on Kampuchea Thmey Daily.