ភោជនីយដ្ឋានមួយនៅសៀងហៃ​ ច្នៃម្ហូបនិងបង្អែម​​ ចេញពី​លាមក​ដំរី​

នៅក្នុងការបង្ហោះ អ្នកសរសេរប្លុកបានរៀបរាប់លម្អិត ហើយណែនាំមុខម្ហូបពិសេសរបស់ភោជនីយដ្ឋានថា ... The post ភោជនីយដ្ឋានមួយនៅសៀងហៃ​ ច្នៃម្ហូបនិងបង្អែម​​ ចេញពី​លាមក​ដំរី​ appeared first on Kampuchea Thmey Daily.

ភោជនីយដ្ឋានមួយនៅសៀងហៃ​ ច្នៃម្ហូបនិងបង្អែម​​ ចេញពី​លាមក​ដំរី​

Mixue’s Culinary Notes ដែលជាអ្នកសរសេរប្លុកអាហារដ៏ពេញនិយម និងមានអ្នកតាមដានជាង ៤០០,០០០នាក់នៅលើ RedNote បានចែករំលែកវីដេអូដ៏គួរឲ្យចាប់អារម្មណ៍អំពីការផ្សងព្រេងភ្លក់ម្ហូបរបស់នាង នៅក្នុងការបង្ហោះមួយថា «ភោជនីយដ្ឋានថ្មីរបស់សៀងហៃ រុញច្រានដែនកំណត់នៃភាពឆ្កួតឆ្កួត​លីលា» ។

នៅក្នុងការបង្ហោះ អ្នកសរសេរប្លុកបានរៀបរាប់លម្អិត ហើយណែនាំមុខម្ហូបពិសេសរបស់ភោជនីយដ្ឋានថា អ្នកទទួលទានអាហារ ត្រូវយកស្លឹកឈើដែលបេះពីចំការមួយ មកជ្រលក់ក្នុងទឹកជ្រលក់ ហើយញ៉ាំវាឆៅ ខណៈពេលដែលអ្នកបម្រើម្នាក់ បានពន្យល់ពីគំនិតនៃម្ហូបបែបចម្រុះក្នុងហាង។

ក្នុង​ពេល​ទទួល​ទាន​អាហារ ភ្ញៀវ​ត្រូវ​បាន​ទទួល​ទាន​នូវ​មុខ​ម្ហូប​ប្លែកៗ​ជា​ច្រើន​មុខ ជាឧទាហរណ៍ ភ្ញៀវត្រូវអញ្ជើញឲ្យលិទ្ធទឹកឃ្មុំ និងលំអងពីថ្ម។ ម្ហូបមួយមុខទៀត គឺជាចានដែលមានទឹករំអិលខ្មៅផលិតយ៉ាងប៉ិនប្រសប់ ដើម្បីធ្វើត្រាប់តាមក្លិនរបស់ផ្កាប៉ារ៉ាស៊ីត Rafflesia ។ Rafflesia គឺជាប្រភេទ ផ្កាបិសាច ឬផ្កាដែលមានក្លិនដូចសាកសពរលួយ ដោយសារតែធម្មជាតិប៉ារ៉ាស៊ីត និងក្លិនមិនល្អដែលវាបញ្ចេញ។

មិនតែប៉ុណ្ណោះ នៅមានបង្អែមដ៏ពិសេសមួយដែលមានឈ្មោះថា ផ្កានៅក្នុងលាមកដំរី ។ មុខម្ហូបប្រកបដោយភាពច្នៃប្រឌិតនេះមានមូលដ្ឋាន​ពីលាមកសុទ្ធសាធ ដែលស្រដៀងនឹងនំប៉័ងក្រៀម តុបតែងដោយទឹកអប់រុក្ខជាតិ តំណាប់ផ្លែឈើ លំអងផ្កា និងក្រែមទឹកឃ្មុំ។

លាមកដំរីសម្បូរទៅដោយជាតិសរសៃរុក្ខជាតិ ដែលជាទូទៅត្រូវបានប្រើប្រាស់ក្នុងផលិតផលផ្សេងៗជាច្រើន រួមទាំងការផលិតក្រដាស A4 ផងដែរ។ ច្បាប់អនាម័យចំណីអាហាររបស់ប្រទេសចិនចែងថា អាហារត្រូវតែគ្មានជាតិពុល គ្មានការបង្កគ្រោះថ្នាក់ និងបំពេញតាមស្តង់ដារអាហារូបត្ថម្ភ ប៉ុន្តែអ្នកបរិភោគមិនប្រាកដថា តើបង្អែមដែលធ្វើពីលាមកដំរី ទោះបីត្រូវបានសម្លាប់មេរោគក៏ដោយ តើបទប្បញ្ញត្តិទាំងនេះត្រូវបានអនុវត្តដែរឬទេ?

យ៉ាងណាមិញ មុខម្ហូបនិងបង្អែមដ៏ប្លែកនេះ បានធ្វើឲ្យអ្នកលេងអ៉ិនធើណេតជាច្រើនមានការភ្ញាក់ផ្អើល និងផ្ទុះការជជែកវែកញែកយ៉ាងទូលំទូលាយ ព្រមទាំងមានមតិចម្រុះយ៉ាងច្រើន។ អ្នកខ្លះបាន​បញ្ចេញ​មតិ​ថា នេះ​ជា​រឿង​គួរ​ឲ្យ​ស្អប់​ខ្ពើម និង​គួរ​ឲ្យ​ខ្លាច។ ពួកគេក៏មកមក​ពី​ខេត្ត​យូណានដែរ ប៉ុន្តែ​​មិនធ្វើម្ហូបអាហារចេញពីលាមក​ដំរី​​ទេ។ ក្នុងពេលដែលអ្នកផ្សេងទៀត​បាន​បន្ថែម​ដែរថា អ្នក​មាន​លុយគេពេញនិយមទទួលទាននូវម្ហូបប្លែកៗ ជាពិសេសមុខម្ហូបដែលគ្មានដាក់លក់លើទីផ្សារ។

តាមទស្សនៈមួយផ្សេងទៀតបានបញ្ចេញមតិថា៖ «នេះមិនមែនជាភោជនីយដ្ឋានធម្មតាទេ វាដូចជាកន្លែងពិសោធន៍ថ្មីជាង។ ប្រសិនបើមនុស្សកំពុងស្វែងរកបទពិសោធន៍ធ្វើម្ហូបប្លែកៗ វាពិតជាមានតម្លៃក្នុងការសាកល្បងអាហារបែបនេះ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

The post ភោជនីយដ្ឋានមួយនៅសៀងហៃ​ ច្នៃម្ហូបនិងបង្អែម​​ ចេញពី​លាមក​ដំរី​ appeared first on Kampuchea Thmey Daily.