ព្រឹកមិញនេះ អាកាសធាតុនៅខេត្តមណ្ឌលគិរី ចុះអ័ព្ទខ្លាំង ពិបាកក្នុងការធ្វើដំណើរ
ចំណែកឯផ្ទៃមេឃនៅក្នុងខេត្តមណ្ឌលគិរី គឺមានសភាពចុះអ័ព្ទខ្លាំងនៅពេលព្រឹក ប៉ុន្តែអាកាសធាតុវិញមិនសូវចុះត្រជាក់នោះទេ ទាំងពេលថ្ងៃ ... The post ព្រឹកមិញនេះ អាកាសធាតុនៅខេត្តមណ្ឌលគិរី ចុះអ័ព្ទខ្លាំង ពិបាកក្នុងការធ្វើដំណើរ appeared first on Kampuchea Thmey Daily.

នៅវេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ អាកាសធាតុនៅក្នុងក្រុងសែនមនោរម្យ មានការចុះអ័ព្ទខ្លាំងស្ទើរតែអ្នកបើកបរគ្រប់រូបមើលផ្លូវមិនច្បាស់ ដែលធ្វើឱ្យពួកគេនាំគ្នាបើកអំពូលភ្លើងហ្វា ដើម្បីជាសញ្ញាប្រាប់ថាពួកគេបើកបរមើលផ្លូវខាងមុខមិនច្បាស់នោះទេ ហើយអាកាសធាតុចុះអ័ព្ទខ្លាំងនេះ គឺមិនធ្លាប់មានឡើយមួយរយៈពេលចុងក្រោយនេះ។

បើតាមការព្យាករណ៍ធាតុអាកាសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី បានបង្ហាញថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៥ នេះ ទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុមាន- សីតុណ្ហភាពពី ២២°C ៣៤°C (អង្សាសេ) ខ្យល់បក់ប្រែប្រួលទិស មានល្បឿន ២-៥ ម៉ែត្រ/វិនាទី។ មានភ្លៀងតិច បរិមាណ១០%។
ចំណែកឯផ្ទៃមេឃនៅក្នុងខេត្តមណ្ឌលគិរី គឺមានសភាពចុះអ័ព្ទខ្លាំងនៅពេលព្រឹក ប៉ុន្តែអាកាសធាតុវិញមិនសូវចុះត្រជាក់នោះទេ ទាំងពេលថ្ងៃ និងពេលយប់៕
អត្ថបទ៖រៀម សុខហេង




The post ព្រឹកមិញនេះ អាកាសធាតុនៅខេត្តមណ្ឌលគិរី ចុះអ័ព្ទខ្លាំង ពិបាកក្នុងការធ្វើដំណើរ appeared first on Kampuchea Thmey Daily.