បក្សប្រឆាំងកូរ៉េខាងត្បូងដាក់សំណើទម្លាក់អំណាចប្រធានាធិបតីស្តីទី Choi Sang-mok
គណបក្សប្រឆាំងកូរ៉េខាងត្បូងបានដាក់សំណើចោទប្រកាន់ទម្លាក់ប្រធានាធិបតីស្តីទី លោក Choi Sang-mok នៅថ្ងៃសុក្រទី២១ខែមីនា ខណៈពេលវេលាបោះឆ្នោតសភាមិនទាន់កំណត់... The post បក្សប្រឆាំងកូរ៉េខាងត្បូងដាក់សំណើទម្លាក់អំណាចប្រធានាធិបតីស្តីទី Choi Sang-mok appeared first on Kampuchea Thmey Daily.

គណបក្សប្រឆាំងកូរ៉េខាងត្បូងបានដាក់សំណើចោទប្រកាន់ទម្លាក់ប្រធានាធិបតីស្តីទី លោក Choi Sang-mok នៅថ្ងៃសុក្រទី២១ខែមីនា ខណៈពេលដែលតុលាការធម្មនុញ្ញស្ថិតក្នុងដំណាក់កាលចេញសាលក្រមជម្រះក្តីលើប្រធានាធីបតី Yoon Suk Yeol ដែលត្រូវបានសភាបោះឆ្នោតព្យួរអំណាចកាលថ្ងៃទី១៤ខែធ្នូឆ្នាំមុន។

ការចោទប្រកាន់ទម្លាក់ប្រធានាធិបតីស្តីទី លោក Choi Sang-mok បើសិនកើតមាន នឹងនាំទៅដល់ការចោទប្រកាន់ទម្លាក់ប្រធានាធិបតីនិងប្រធានាធិបតីស្តីទីរហូតដល់ទៅ៣រូបក្នុងរយៈពេល៤ខែ ចាប់តាំងពីការប្រកាសច្បាប់អាជ្ញាសឹករបស់ លោក Yoon Suk Yeol កាលថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤មក។
គណបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងសមាជិកសភាភាគច្រើន បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់អ្នកសារព័ត៌មាន អំពីការដាក់ញត្តិចោទប្រកាន់ដែលបានទៅដល់ដៃរដ្ឋសភានៅថ្ងៃទី២១ខែមីនា និងបានកត់ត្រាចូលនៅម៉ោង ២រសៀលម៉ោងក្នុងស្រុក (ប្រហែលម៉ោង១២ថ្ងៃត្រង់ម៉ោងនៅកម្ពុជា)។
ទោះបីជាបែបណា ពេលវេលានៃការប្រជុំបោះឆ្នោតទម្លាក់ប្រធានាធិបតីស្តីទី Choi Sang-mok នៅមិនទាន់បានកំណត់នៅឡើយទេ និងមិនទាន់បានផ្សព្វផ្សាយភ្លាមៗនោះទេ។
ជម្លោះនយោបាយក្នុងប្រទេសកូរ៉េខាងត្បូងនឹងកាន់តែមានភាពតានតឹងក្នុងពេលថ្មីៗនេះ បន្ថែមទៀត ស្របពេលដែលតុលាការធម្មនុញ្ញនឹងចេញសាលកម្រលើសំណុំរឿងទម្លាក់អំណាចប្រធានាធិបតីស្តីទី លោក Han Duck-soo នៅថ្ងៃចន្ទទី២៤ខែមីនាខាងមុខនេះ ហើយ សាលក្រមលើសំណុំរឿងចោទប្រកាន់ទម្លាក់អំណាចរបស់ប្រធានាធិបតី Yoon Suk Yeol ក៏ត្រូវបានអ្នកជំនាញច្បាប់យល់ថា គ្រោងធ្វើនៅការប្រកាសសាលក្រម លោក Han។
ប្រធានាធិបតីស្តីទី Choi ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុកំពុងដឹកនាំប្រទេសជំនួសចាប់តាំងពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៤មក បន្ទាប់ពីសភាទម្លាក់លោក Han Duck-Soo កាលថ្ងៃទី១៤ខែធ្នូ។ លោក Han បានឡើងកាន់អំណាចស្តីទីក្រោយសភាបោះឆ្នោតទម្លាក់ប្រធានាធិបតី Yoon Suk Yeol ដែលរងការចោទប្រកាន់ពីបទប្រកាសប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីដែលខុសច្បាប់ និងរំលោភអំណាច។
ប្រធានាធិបតីស្តីទី Choi បានធ្វើឱ្យគណបក្សប្រឆាំងខឹងសម្បារ ដែលរួមគ្នាមានមតិភាគច្រើននៅក្នុងសភា ដោយបានបោះឆ្នោតវេតូម្តងហើយម្តងទៀត និងបញ្ឈប់ការតែងតាំងតុលាការធម្មនុញ្ញដែលអនុម័តដោយសភា។
បច្ចុប្បន្នតុលាការកំពុងពិនិត្យមើលការចោទប្រកាន់របស់លោក Yoon ហើយត្រូវបានគេរំពឹងថានឹងចេញសេចក្តីសម្រេចរបស់ខ្លួនលើថាតើត្រូវដកគាត់ចេញពីតំណែងជាអចិន្ត្រៃយ៍ ឬដាក់គាត់ឡើងវិញ។
នៅពេលដែលការរង់ចាំសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញបានអូសបន្លាយយូរជាងការរំពឹងទុក ភាពតានតឹងរវាងភាគីប្រឆាំងនៅក្នុងសភា និងនៅតាមដងផ្លូវបានកាន់តែខ្លាំងឡើង ចំពេលមានការអំពាវនាវ និងប្រឆាំងនឹងការបណ្តេញលោក Yoon ចេញពីតំណែង។
គណបក្សប្រជាធិបតេយ្យ បាននិយាយថា លោក Choi បានរំលោភលើកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់គាត់ ដោយបដិសេធមិនតែងតាំងចៅក្រមតុលាការធម្មនុញ្ញ បើទោះបីជាមានសេចក្តីសម្រេចដោយតុលាការកំពូលថា អសកម្មបែបនេះកំពុងរំលោភលើសិទ្ធិអំណាចរបស់សភាក៏ដោយ៕
ដោយ រ៉ាន់ រើយ
The post បក្សប្រឆាំងកូរ៉េខាងត្បូងដាក់សំណើទម្លាក់អំណាចប្រធានាធិបតីស្តីទី Choi Sang-mok appeared first on Kampuchea Thmey Daily.