Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣
នាវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ អគ្គិភ័យកំពុងឆាបឆេះឃ្លាំងមួយកន្លែងដែលស្ថិត... The post Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣ appeared first on Kampuchea Thmey Daily.

នាវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ អគ្គិភ័យកំពុងឆាបឆេះឃ្លាំងមួយកន្លែងដែលស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមសេចក្ដីរាយការណ៍ ករណីនេះ គឺឆេះឃ្លាំងលក់អីវ៉ាន់ ។កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងចេញរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍នៅកន្លែងកើតហេតុ។ ព័ត៌មានបន្ថែម កម្ពុជាថ្មី នឹងផ្សាយជូននៅពេលក្រោយជាបន្តបន្ទាប់៕


The post Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣ appeared first on Kampuchea Thmey Daily.