​ពូទីនផ្តើម​សន្ទនាជាមួយត្រាំ ​ដោយ​​ការ​​​​​អបអរ​ត្រាំ បាន​​​ចៅប្រុស​ទី១១​​ដែលទើប​កើត​

មេដឹក​នាំ​​នៃ​ប្រទេសមហាអំណាច​​​នុយក្លេអ៊ែរ សហរដ្ឋអាមេរិក និង​​ រុស្ស៊ី បាន​ចាប់​ផ្តើម​ការ​សន្ទនា​ទូរស័ព​​ដ៏​កម្រ​លើ​​ជម្លោះ​នៅ​អ៊ុយក្រែន​ជាង​​២ម៉ោង ចេញ​ពី​ការ​អ​បអរ​ ដូណាល់ ត្រាំ បាន​ចៅទី​១១​ ទើប​នឹងកើត​... The post ​ពូទីនផ្តើម​សន្ទនាជាមួយត្រាំ ​ដោយ​​ការ​​​​​អបអរ​ត្រាំ បាន​​​ចៅប្រុស​ទី១១​​ដែលទើប​កើត​ appeared first on Kampuchea Thmey Daily.

​ពូទីនផ្តើម​សន្ទនាជាមួយត្រាំ ​ដោយ​​ការ​​​​​អបអរ​ត្រាំ បាន​​​ចៅប្រុស​ទី១១​​ដែលទើប​កើត​

មេដឹក​នាំ​​នៃ​ប្រទេសមហាអំណាច​​​នុយក្លេអ៊ែរ សហរដ្ឋអាមេរិក និង​​ រុស្ស៊ី បាន​ចាប់​ផ្តើម​ការ​សន្ទនា​ទូរស័ព​​ដ៏​កម្រ​លើ​​ជម្លោះ​នៅ​អ៊ុយក្រែន​ជាង​​២ម៉ោង​ ដោយ​ការ​ចាប់ផ្តើម​​ពី​ការ​​​អបអរ​​សាទរ​​របស់​​ប្រធានាធិបតី​រុស្ស៊ី​ លោក វ៉្លាឌីមៀរ ពូទីន ចំពោះ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​ទទួល​បាន​​​ចៅ​​ប្រុស​ទី​១១ ​ដែលទើប​នឹង​កើត និង​ការ​ជួនពរ​កូនស្រី​ពៅ​របស់​លោក ដូណាល់ ត្រាំ និង​ ចៅទី​១១​​​មាន​សុខ​ភាព​ល្អ​​។

ក្រសួង​ការបរទេសរុស្ស៊ី បាន​​បង្ហោះ​សារ​អត្ថាធិប្បាយ​បន្ថែម​របស់​ជំនួយ​ការ​ ប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov ដែល​​លើក​ឡើង​ថា៖​«អ្វីដែលគួរឱ្យចាប់អារម្មណ៍ដែលបានចាប់ផ្តើមដោយប្រធានាធិបតីរបស់យើង [​ពូទីន] បាន​អបអរសាទរលោក ដូណាល់​ ត្រាំ ចំពោះ​​កំណើតរបស់ចៅប្រុសទី១១​ និងសូមជូនពរឱ្យទារកទើបនឹងកើតនិងកូនស្រីរបស់លោក ត្រាំ មានសុខភាពល្អ»​។

តាមការ​បង្ហោះ​របស់​ក្រសួង​បរទេសរុស្ស៊ី ការ​សន្ទនា​​​លើក​នេះ​តាមទូរស័ព្ទ​​របស់​​ប្រមុខ​រដ្ឋមហាអំណាច​​ទាំង​ពីរ គឺ​ជា​ការ​សន្ទនា​លើក​ទី​បី ​ចាប់​តាំង​ពី​ការ​ចូល​កាន់​អំណាច​របស់​​រដ្ឋបាល​​របស់​លោក ដូណាល់ ត្រាំ នៅ​​សេតវិមាន ដែលត្រូវបាន​​​ពិភព​លោក​មើល​ឃើញ​ថា រដ្ឋបាល​​លោក​ដូណាល់​ ត្រាំ បាន​ក្រឡុក​​នយោបាយ​សកល​យ៉ាង​ខ្លាំង​បន្ទាប់​ពីការ​ចូលកាន់​អំណា​ច​ត្រឹម​៤​ខែ​​​នេះ​។​

លោក Yuri Ushakov បាន​សរសេរ​ថា៖«​ការសន្ទនាត្រូវបានធ្វើឡើងតាមរបៀបគោរពគ្នាទៅវិញទៅមក ដែល​នេះឆ្លុះបញ្ចាំងពីលក្ខណៈនៃទំនាក់ទំនងផ្ទាល់ខ្លួនរវាងអ្នកដឹកនាំរបស់យើង [ពូទីន]។ បន្ទាប់​ពី​ពាក្យ​ដ៏​កក់ក្ដៅ​ទាំង​នេះ លោក​ប្រធាន​បាន​ប្តូរ​ទៅ​របៀបវារៈ​​ដែល​រៀបចំ​ឡើង​ភ្លាមៗ»​។

​​អ្នកនាង Tiffany Trump ដែល​ជា​កូន​ស្រីពៅរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​ ជាមួយ​ប្រពន្ធ​ទី​២ ​គឺ​អ្នកស្រី Marla Maples ​បាន​​រៀបការ​ជា​មួយលោក Michael Boulos ​កាលឆ្នាំ​២០២២ និង​​​ទើប​បាន​ផ្តល់​កំណើត​​កូន​ប្រុស​នៅថ្ងៃទី១៥​ ខែឧសភា ​ពោល​គឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ការសន្ទនា​​​រវា​ង​​បុរស​​​ដែលដឹកនាំ​ប្រទេសមហាអំណាច​ទាំងពីរ​កើត​ឡើង​។

​យោង​សារ​ព័ត៌មាន eonline ចុះ​ផ្សាយ​កាលថ្ងៃទី​១៦​ឧសភា​ ដោយ​ដកស្រង់​ការ​បង្ហោះ​របស់​​នាង Marla Maples លើ​បណ្តាងសង្គម Instagram ថា​៖«សូមស្វាគមន៍មកកាន់ពិភពលោកកូនប្រុសដ៏ផ្អែម​ល្ហែម​របស់យើង គឺ​Alexander Trump Boulos។ យើងស្រឡាញ់អ្នកលើសពីពាក្យ! អរគុណដែលចូលមកក្នុងជីវិតយើង! ៥.១៥.២០២៥។»​​

​នាង​ Tiffany និង​លោក Michael Boulos បាន​​ជួប​គ្នា​ក្នុងឆ្នាំ​២០១៨ និង​បាន​រៀបការ​នៅក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០២២ ក្នុង​​លំនៅឋាន​របស់​លោក ត្រាំ នៅ​ Mar-a-Lago រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក៕​

ដោយ រ៉ាន់ រើយ​

The post ​ពូទីនផ្តើម​សន្ទនាជាមួយត្រាំ ​ដោយ​​ការ​​​​​អបអរ​ត្រាំ បាន​​​ចៅប្រុស​ទី១១​​ដែលទើប​កើត​ appeared first on Kampuchea Thmey Daily.