ពលរដ្ឋស្រុកសង្កែ សប្បាយចិត្ត ក្រោយទទួលបានគម្រោងផ្លូវក្រាលកៅស៊ូ ១៥ គីឡូម៉ែត្រ

ពលរដ្ឋស្រុកសង្កែ សប្បាយចិត្ត ក្រោយទទួលបានគម្រោងផ្លូវក្រាលកៅស៊ូ ១៥ គីឡូម៉ែត្រ... The post ពលរដ្ឋស្រុកសង្កែ សប្បាយចិត្ត ក្រោយទទួលបានគម្រោងផ្លូវក្រាលកៅស៊ូ ១៥ គីឡូម៉ែត្រ appeared first on Kampuchea Thmey Daily.

ពលរដ្ឋស្រុកសង្កែ សប្បាយចិត្ត ក្រោយទទួលបានគម្រោងផ្លូវក្រាលកៅស៊ូ ១៥ គីឡូម៉ែត្រ

ប្រជាពលរដ្ឋ​ចំនួន ២ ឃុំ គឺ ឃុំ​អូរ​ដំបង ២ និង ឃុំ​រាំង​កេ​សី ស្ថិត​ក្នុង​ទឹកដី​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ទទួល​បាន​ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន ១ ខ្សែ មាន​ប្រវែង​ប្រមាណ ១៥ គីឡូម៉ែត្រ ដែល​ទង្វើ​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ភាព​សប្បាយ​រីករាយ និង​ត្រេកអរ​ក្រៃលែង ដោយសារតែ​ផ្លូវ​នេះ​អាច​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​ជួយ​ឲ្យ​ពួកគាត់​បាន​ដឹក​កសិផល​ចេញ​មក​លើ​ទីផ្សារ​បាន​ស្រួល​ផង​ដែរ។

ផ្លូវ ១ ខ្សែ ខាង​លើ​នេះ ត្រូវ​បាន​កសាង​ឡើង​ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ ៥ ត្រង់​ចំណុច​ភូមិ​ពុកឆ្មា ដោយ​បាន​ឆ្លងកាត់​ភូមិ​ដំបូង​ខ្ពស់ ភូមិ​ទួល​ល្វៀង ភូមិ​កំណប់ ភូមិ​សំរោង​កោង ភូមិ​ដំណាក់​ដង្កោ ភូមិ​រាំង​ក្រោល និង​ភូមិ​រាំង​កេ​សី ដោយ​ផ្លូវ​នេះ​ត្រូវ​បញ្ចប់​នៅ​ត្រង់​ចំណុច​ខាងមុខ​វត្ត​កណ្ដាល។

គួរ​បញ្ជាក់​ថា ផ្លូវ ១ ខ្សែ​នេះ គឺជា​គម្រោង​ក្រាល​កៅស៊ូ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទី​ជនបទ​បាន​ប្រើ​ប្រាស់ ប៉ុន្តែ​នៅ​ត្រង់​ចំណុច​វត្ត​កំណប់ ដោយសារ​ផ្លូវ​នេះ​មាន​ការ​បត់បែន​ខ្លាំង និង​ជា​តំបន់​ទីប្រជុំជន ដូច្នេះ​មន្ទីរ​ជំនាញ​បាន​កាត់​កៅស៊ូ ដោយ​ធ្វើ​ការ​ចាក់​ជា​បេតុង​ប្រវែង​ប្រមាណ ១ គីឡូម៉ែត្រ ជំនួស​វិញ ជៀសវាង​នូវ​ការ​ខូចខាត​ទៅ​លើ​ផ្លូវ​កៅស៊ូ​ឆាប់រហ័ស​ពេក។

ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ​បាន​លើក​ឡើង​ថា ពួកគាត់​មាន​អារម្មណ៍​សប្បាយ​រីករាយ​ដោយសារ​ទទួល​បាន​ផ្លូវ​កៅស៊ូ ១ ខ្សែ​នេះ ព្រោះ​អាច​ធ្វើ​ឲ្យ​គាត់​បាន​ធ្វើ​ចរាចរណ៍​ងាយស្រួល មិន​មាន​ភក់ជ្រាំ និង​អាច​ដឹក​កសិផល​បាន​ស្រួល​ទៅកាន់​ទីផ្សារ​ផង។ បន្ថែម​នោះ ​រដូវ​ភ្លៀង​កាន់តែ​កៀក​ចូល​មក​ដល់ ជំនាញ កំពុង​សម្រុក​ទៅ​លើ​ផ្លូវ ១ ខ្សែ​នេះ ដើម្បី​ឲ្យ​បាន​រួចរាល់​ជា​ស្ថាពរ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ៕

អត្ថបទ ៖ សោ និយមរ័ត្ន

The post ពលរដ្ឋស្រុកសង្កែ សប្បាយចិត្ត ក្រោយទទួលបានគម្រោងផ្លូវក្រាលកៅស៊ូ ១៥ គីឡូម៉ែត្រ appeared first on Kampuchea Thmey Daily.