ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ពងទាចំនួន១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្ដិការណ៍សង្រ្កាន្តស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបរិភោគដោយឥតគិតថ្លៃ... The post ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ appeared first on Kampuchea Thmey Daily.

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ពងទាចំនួន១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្ដិការណ៍សង្រ្កាន្តស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបរិភោគដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃពេញ។

លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១៣ ខែមេសា នេះថា ព្រឹត្តិការណ៍សង្រ្កាន្តស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅឆ្នាំនេះ កំពុងតែមានអ្វីដែលប្លែក និងអាចចាត់ទុកថាខុសប្លែកខ្លាំងពីឆ្នាំមុនៗ ចំពោះអ្នកដែលអញ្ជើញមកចូលរួមទស្សនាកម្សាន្ត ដោយរដ្ឋបាលស្រុក បានរៀបចំចម្អិនពងទា សម្រាប់ឱ្យសាធារណជនទាំងអស់ បានបរិភោគដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃពេញ។

លោកអភិបាលស្រុក បានឱ្យដឹងទៀតដែរថា មូលហេតុ ដែលរដ្ឋបាលស្រុកខ្សាច់កណ្ដាល រៀបចំឱ្យមានកម្មវិធីនេះឡើង គឺដើម្បីអបអរសារទរនៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ១៤-១៦ ខែមេសា ស្អែកនេះ។

ជាងនេះទៅទៀត រដ្ឋបាលស្រុកខ្សាច់កណ្ដាល ក៏ចង់ឆ្លៀតឱកាសសម្រាប់ការតាំងបង្ហាញផលិតផលដែលមានក្នុងស្រុកខ្សាច់កណ្ដាល ពិសេសគឺពងទារបស់ប្រជាកសិករដែលស្ថិតនៅឃុំសន្លុង ដើម្បីធ្វើយ៉ាងណាឱ្យសាធារណជនបានស្គាល់ ​និងជួយគាំទ្រផលិតផលរបស់កសិករ តាមរយៈ«ភូមិមួយផលិតផលមួយ»។

លោក ចេង ឌីណា ក្នុងនាមជា អភិបាលនៃគណអភិបាលស្រុកខ្សាច់កណ្ដាល ដាក់ក្ដីរំពឹងខ្ពស់ថា ឆ្នាំនេះព្រឹត្ដិការណ៍សង្រ្កាន្តក្នុងស្រុកខ្សាច់កណ្ដាល នឹងទទួលបានចំនួនភ្ញៀវចូលរួមទស្សនាកម្សាន្ត និងចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ជាមួយនឹងកម្មវិធីជាច្រើនទៀត ដែលដាក់ចេញដាក់រដ្ឋបាលស្រុកខ្សាច់កណ្ដាលផងដែរ៕

អត្ថបទ ៖ សួស​ សិត

The post ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ appeared first on Kampuchea Thmey Daily.